Connect with us

ព័ត៌មានជាតិ

មន្ត្រីរដ្ឋាភិបាលកម្ពុជាជាង ៣០០០នាក់ហើយទទួលបានការបណ្តុះបណ្តាលពីរដ្ឋាភិបាលកូរ៉េ

បានផុស

នៅ

ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ កយកា-KOICA បានអញ្ជើញមន្រ្តីរដ្ឋាភិបាលប្រហែល ៣ ២០០នាក់ ឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាល រយៈពេលខ្លី និងកម្មវិធីអនុបណ្ឌិត នៅសាធារណរដ្ឋកូរ៉េ ក្រោមកម្មវិធីពង្រឹងសមត្ថភាពរបស់ កយកា-KOICA។

ជាក់ស្តែងបើទោះបីជាមានស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ ក៏ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានបើកដំណើរការកម្មវិធីបណ្តុះបណ្តាលថ្មីមួយ តាមប្រព័ន្ធអនឡាញ ដើម្បីជួយដល់សាលាភូមិន្ទរដ្ឋបាល(RSA)នៃប្រទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ មានរយៈពេល ១២ថ្ងៃនេះ គឺសម្រាប់មន្រ្តីថ្នាក់អនុប្រធាន ចំនួន ១៥ រូបមកពីសាលាភូមិន្ទរដ្ឋបាល (RSA) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ នេះគឺដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងធនធានមនុស្ស(HRD) ដើម្បីដឹកនាំការផ្លាស់ប្តូរស្ថាប័ន និងបង្កើតចក្ខុវិស័យសម្រាប់ការអភិវឌ្ឍជាតិ។

សម្រាប់ឆ្នាំ២០២១ កយកា-KOICA សហការជាមួយវិទ្យាស្ថានជាតិអភិវឌ្ឍន៍ធនធានមនុស្ស(NHI)របស់សាធារណរដ្ឋកូរ៉េ បានបើកវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ស្តីពី “ការកសាងសមត្ថភាពសម្រាប់មន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល(កម្ពុជា)” ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញាឆ្នាំ ២០២១។

វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដើម្បី ទី១)-បង្កើនសមត្ថភាពអ្នកចូលរួមសម្រាប់អភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ទី២)-ការគ្រប់គ្រងបុគ្គលិកសាធារណៈកម្រិតខ្ពស់និងផ្នែកធនធានមនុស្សនៅកម្ពុជា ទី៣)-នាំមកនូវភាពរុងរឿងរួមសម្រាប់កម្ពុជានិងកូរ៉េតាមរយៈការចែករំលែក​បទពិសោធន៍អភិវឌ្ឍន៍ និងទី៤)- ពង្រឹងសមត្ថភាពគ្រប់គ្រងអភិវឌ្ឍធនធានមនុស្សប្រកបដោយយុទ្ធសាស្រ្ត ដើម្បីឲ្យកម្ពុជាអាចបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍធនធានមនុស្សរបស់រដ្ឋាភិបាល។

សិក្ខាកាមកម្ពុជាទាំងអស់ បានរៀបចំរបាយការណ៍ប្រចាំប្រទេស (Country Report) អំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេស ដោយធ្វើការវិភាគអំពីបញ្ហា និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន របស់ប្រទេសកម្ពុជា ព្រមទាំងកាលៈទេសៈដែលនៅជុំវិញពួកគេ។ លើសពីនេះ សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាល នឹងបង្កើតផែនការសកម្មភាព ដែលដឹកនាំដោយសាស្រ្តាចារ្យជនជាតិកូរ៉េ។ ផែនការនេះនឹងក្លាយជាឯកសារសំខាន់មួយសម្រាប់សិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាល ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហា ដែលបានកំណត់នៅក្នុងរបាយការណ៍ប្រចាំប្រទេស។

នៅប្រទេសកម្ពុជា កយកា-KOICA ធ្វើការលើផ្នែកបច្ចេកទេសជាច្រើនទៅលើកម្មវិធី និងគម្រោងផ្សេងៗ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាការកែលម្អអាហារូបត្ថម្ភ និងសុខុមាលភាពរបស់សិស្ស ពង្រឹងសមត្ថភាពគ្រូបង្រៀន សុខភាពសាធារណៈ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងនាវានុវត្ត។
កយកា-KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធី នៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៤៧ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម