Connect with us

ព័ត៌មានជាតិ

ដំណាំស្រូវជាង៦ម៉ឺន៧ពាន់ហិកតានៅទូទាំងប្រទេសរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត

បានផុស

នៅ

ភ្នំពេញ៖ ដំណាំស្រូវចំនួន ៦៧,៩៤២ហិកតា ស្មើនឹង ២.៥៦ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេសបានទទួលរងផលប៉ះពាល់ និងខូចខាត ដោយគ្រោះរាំងស្ងួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី២០ ខែសីហានេះថា ក្នុងចំណោមដំណាំស្រូវរងផលប៉ះពាល់ទាំងនោះក្នុងនោះមានដំណាំស្រូវនៅខេត្តចំនួន៤រួមមាន ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាបបានទទួលរងផលប៉ះពាល់ និងខូចខាតផ្ទៃដីដំណាំស្រូវ សរុបចំនួន ១០,៥៥៣ហិកតា និងស្តារបានចំនួន ២,៣៧៦ហិកតា។

បើទោះបីជាមានការរងផលប៉ះពាល់ និងខូខាតដោយសារគ្រោះរាំងស្ងួតនៅតាមបណ្តាខេត្តមួយចំនួនក្តី ក៏ការបង្កបង្កើនផលស្រូវវស្សាមានភាពជឿនលឿនជាងឆ្នាំមុនផងដែរ។

លោករដ្ឋមន្ត្រីបានបន្តថា រហូតមកដល់សប្តាហ៍ទី៣ ក្នុងខែសីហានេះ ស្ថានភាពការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាមានសភាពលឿនជាងឆ្នាំមុនដោយសម្រេចបានជាង ២លាន៦៥ម៉ឺនហិកតា ស្មើនឹង ជាង ១០១% នៃផែនការដាំដុះ ដែលឆ្នាំមុនសម្រេចបានត្រឹមតែជាង ៩៤% បើប្រៀបធៀបរយៈពេលដូចគ្នា។

លោក​រដ្ឋមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងចំណោមលទ្ធផលស្ទូង និងព្រួសស្រូវវស្សាដែលសម្រេចបានជាង ២លាន ៦៥ម៉ឺនហិកតានេះមាន ស្រូវស្រាលសម្រេចបានជាង ៨៩ម៉ឺនហិកតា លើសឆ្នាំមុន ជាង១៧ម៉ឺនហិកតា។ ស្រូវកណ្ដាលសម្រេចបានជាង ១លាន ២៨ម៉ឺន ហិកតា លើសឆ្នាំមុន ជាង២ម៉ឺន៧ ពាន់ហិកតា។ ស្រូវធ្ងន់សម្រេចបាជាង ៤៣ ម៉ឺន ហិកតា លើសឆ្នាំមុនជិត១ម៉ឺន ហិកតា។ ស្រូវចម្ការសម្រេចបាន ជិត២ម៉ឺនហិកតា លើសឆ្នាំមុន ជាង១ពាន់ហិកតា។ ដោយឡែកស្រូវទ្បើងទឹកសម្រេចបានជាង ២ម៉ឺនហិកតា តិចជាងឆ្នាំមុន ជាង១ ម៉ឺនហិកតា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម