Connect with us

ព័ត៌មានជាតិ

រូបភាព​ថ្មី​បំផុត​​​​ពី​មណ្ឌល​ចត្តាឡីស័ក​​ក្រសួង​សាធារណការ សម្រាប់​មន្រ្តីពាក់ព័ន្ធ​អ្នក​កូវីដ

បានផុស

នៅ

ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំ មណ្ឌលចត្តាឡីស័ក ស្ថិតនៅក្នុងបរិវេណទីស្ដីការក្រសួង ក្នុងគោលបំណងជួយសម្រួលបន្ទុកជូនបុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាក្រោមឱវាទក្រសួង ដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ជាយថាហេតុណាមួយ ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ និងទីកន្លែងសមរម្យសម្រាប់ការធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានដែលខ្លួនកំពុងរស់នៅ ។

  មណ្ឌលចត្តាឡីស័កនេះ ត្រូវបានរៀបចំឡើងត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលមានបំពាក់គ្រែស្នាក់នៅ ចំនួន ៥០ មានបណ្ដាញទឹកស្អាត-អគ្គិសនី មានបន្ទប់អនាម័យសមរម្យ និងការផ្ដល់ជូនអាហារ ៣ពេល (ព្រឹក-ថ្ងៃ-ល្ងាច) ព្រមទាំងផ្ដល់ជូនការធ្វើតេស្តរហ័ស (Rapid Test) ដល់អ្នកធ្វើចត្តាឡីស័កតាមពេលវេលាដែលកំណត់ទៀងទាត់ផងដែរ ៕

រូបភាពជាច្រើន​សន្លឹ​ក​ពីមណ្ឌល​ចត្តាឡីស័កនៅ​ទីស្តីការ​ក្រសួង​សាធារណការ ដែល​កម្ពុជា​ថ្មី​ទទទួលបានខាងក្រោមនេះ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម