Connect with us

ព័ត៌មានជាតិ

ផាកពិន័យបុរស ៣ នាក់ទៀត ម្នាក់ ២០ ម៉ឺនរៀល មិនគោរពវិធានការពាក់ម៉ាស

បានផុស

នៅ

រដ្ឋបាលស្រុកអន្លង់វែង ដឹកនាំដោយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង រួមជាមួយកម្លាំងសមត្ថកិច្ច អាជ្ញាធរភូមិឃុំ និងប្រជាការពារ នៅល្ងាចថ្ងៃទី ១៩ ខែសីហា បានចុះល្បាតត្រួតពិនិត្យ ផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរក្នុងផ្សារ និងតាមផងផ្លូវទីសាធារណៈ ឱ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមទូទៅ ដើម្បីឲ្យពួកគាត់ប្រកាន់ភ្ជាប់នូវការពាក់ម៉ាស់ រក្សាគម្លាត គ្មានការជួបជុំ លាងដៃនឹងអាកុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានចុះល្បាតតាមផ្សារថ្មីអន្លង់វែង ផ្សារអូរជីក និងផ្សាររង្វង់មូលស្រុកអន្លង់វែង ដើម្បីផាកពិន័យអន្តរកាលទៅលើប្រជាពលរដ្ឋណាដែលល្មើសមិនគោរពតាមការណែនាំរបស់អាជ្ញាធរនិងវិធានការរបស់ក្រសួួងសុខាភិបាល ជាពិសេសអនុវត្តអោយបាននូវវិធានការ “៣កុុំនិង៣ការពារ” ដែលជាលទ្ធផល ផាកពិន័យលើបុរស ប្រជាពលរដ្ឋ ៣ នាក់មិនបានពាក់ម៉ាស់ចំនួន ៣នាក់ ដោយក្នុង ម្នាក់ពិន័យ ២សែនរៀល ដែលមានឈ្មោះ បួយ ផល្លា អាយុ៤៨ឆ្នាំ ឈ្មោះសុីម ហេង អាយុ២៥ឆ្នាំ ឈ្មោះ ណាង  សុីនន់ អាយុ២៣ឆ្នាំ ទាំង៣អ្នករស់នៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ហើយអាជ្ញាធរក៏ទុករយះពេលចំនួន ៣០ថ្ងៃក្នុងការយកប្រាក់ទៅបង់នៅច្រកចេញចូលតែមួយសាលាស្រុកអន្លង់វែង។

រដ្ឋបាលស្រុកអន្លង់វែង នឹងបន្តធ្វើការផាកពិន័យ ជាបន្តទៀតចំពោះប្រជាពលរដ្ឋណាឬបុគ្គលណា ដែលបំពាន​មិនគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមិនអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ​ដែលជាការកាត់ផ្តាច់ ទប់ស្កាត់ មិនឲ្យរីករាលដាលនៃជំងឺកូវីដ១៩ ចូលទៅមូលដ្ឋាន ក៏ដូចជាសហគមន៍៕ដោយ៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម