Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន CMVIC ជួយឧបត្ថម្ភ ឧបករណ៍តេស្ដរហ័ស ៥ ប្រអប់ដល់មន្ទីរសាធារណការ ខេត្តព្រះវិហារ

បានផុស

នៅ

ក្រុមហ៊ុនខេមបូឌា ម៉ូធ័រវីហ៊ីឃល អិនស្ពេកសិន(CMVIC) នៅព្រឹកថ្ងៃទី២០ សីហានេះ បានជួយឧបត្ថម្ភ ឧបករណ៍តេស្ដរហ័សរកអង់ទីហ្សេនកូវីដ-១៩ ចំនួន ០៥ប្រអប់ ដល់មន្ទីរសាធារណ​ការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាន និងកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ពិសេសវីរុសបំប្លែងថ្មី ដែលតា(Delta)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសំ លាងទ្រី ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ក្រុមហ៊ុនខេមបូឌា ម៉ូធ័រវីហ៊ីឃល អិនស្ពេកសិន(CMVIC) ដែលបានជួយឧបត្ថម្ភ ឧបករណ៍តេស្ដរហ័សរកអង់ទីហ្សេនកូវីដ-១៩ ចំនួន ០៥ប្រអប់ ដល់មន្ទីរសាធារណ​ការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាការបង្ហាញនូវកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសបានជួយបង្កើនលទ្ធភាពឱ្យមន្ទីរអាចធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណ:ក្នុងបរិវេណមន្ទីរផងដែរ៕

ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម