ខេត្តឧត្ដរមានជ័យ បន្តអនុវត្តវិធានការរដ្ឋបាល ១សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តឧត្ដរមានជ័យ បន្តអនុវត្តវិធានការរដ្ឋបាល ១សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ​

បានផុស

នៅ

អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ បានចេញ​សេចក្តីសម្រេច​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន រយៈពេល១​សប្ដាហ៍ប​ន្ថែ​ម​ទៀត រហូតដល់​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំ​ង​កូ​វីដ​១៩ ក្នុងភូមិ​សាស្ត្រ​ខេត្ត ក្រោយពី​អាជ្ញាធរ​ប្រកាស​ដាក់​ភូមិ​ទំ​បន់ដាច់ ឃុំ​ទំ​បន់ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ជា​តំបន់​លឿងទុំ និង​ភូមិ​ទួល​ពង្រ ភូមិ​ជ័យ​និវត្តន៍ ភូមិ​ទួល​ចារ ស្ថិតនៅ​ឃុំ​ទំ​បន់ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ជា​តំបន់​លឿង និង​បិទ​ទីតាំង​ចំនួន១០​កន្លែង​ទៀត ស្ថិតនៅ​សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីសម្រេច​នៅ​យប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា ហាម​ដាច់ខាត​នូវ​រាល់​ការលក់ ចែកចាយ​ស្រា ស្រា​បៀរ រួម​នឹង​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល​ស្រវឹង និង​រាល់​ការបម្រើ​សេវា​កម្ម​របស់​តូប​អាហារ អាហា​រដ្ឋា​ន ភោជនីយដ្ឋាន ភេសជ្ជៈដ្ឋា​ន និង​ភោជនីយដ្ឋាន នៅតាម​សណ្ឋាគារ​។​ល​។ ត្រូវតែ​គោរព​ឱ្យខាងតែបាន​នូវ​វិធានការ​អនាម័យ ដូចជា​ការរៀបចំ​ដែល​អាកុល បាញ់សម្លាប់​មេរោគ និង​ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ជាដើម​។​ល​។ ស្របតាម​ការណែនាំ និង​វិធាន​សុខាភិបាល​ក្នុង​ការបម្រើ​សេវាកម្មរ​បស់​ខ្លួន ដោយ​មិន​អនុញ្ញាតឱ្យ​បម្រើសេវា​ក្នុង​ទីតាំង​ផ្ទាល់​ជាដាច់ខាត តែ​ប្រើ​ជម្រើស​សេវាកម្ម​បែប​វេច​ខ្ចប់ និង​ហាម​ការ​បម្រើសេវា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជាដាច់ខាត​។​

រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ហាមឃាត់​ជា​បណ្តោះអាសន្ន​ការធ្វើសកម្មភាព មុខរបរ និង​អាជីវកម្ម​ក្លឹប​កំសាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ​, រង្គសាល​, ឌី​ស្កូ​តែ​ក និង​បៀ​ហ្គា​ឌិន​, រមណីយដ្ឋាន និង​សួន​កំសាន្ត​នានា​, អាជីវកម្ម​ម៉ាស្សា ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​, រោង​សម្តែង​សិល្បៈ​, ក្លឹប​ហាត់​ប្រាណ និង​មណ្ឌលកីឡា​នានា និង​សកម្មភាព​មុខរបរ​អាជីវកម្ម​ដែល​នឹង​បង្កឱ្យមាន​ស្ថានភាព​ប្រឈម​ដែល​កំណត់​របស់​អាជ្ញាធ​រ​អនុលោម​តាម​តម្រូវ​ការចាំបាច់​ក្នុងការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

បន្ថែម​ពីនេះ ចំពោះ​រាល់​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​មិន​ត្រូវបាន​ហាមឃាត់ ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ ការរៀបចំ​ដែល​/​អាកុល​បាញ់សម្លាប់​មេរោគ ការ​វាស់​កម្តៅ ការប្រើប្រាស់​ប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វីដ​» (Stop Covid) និង​ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ជាដើម​។​ល​។ ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​»​។​

ត្រូវបាន​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការរៀបចំ​ពិធីមង្គលការ ពិធីជប់លៀង​, ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែលមាន​មនុស្ស​ចូលរួម​លើសពី ១០ (​ដប់​)​នាក់​, ការជួបជុំ​តាមបែប​សាសនា​នានា​, ការប្រមូលផ្តុំ ឬ​ការជួប​ជុំគ្នា​ទទួលទាន​អាហារ ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង លើកលែងតែ​ចំពោះ​ករណី​ដូចខាងក្រោម​៖

​ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ​ដែល​រស់​នៅក្នុង​លំនៅដ្ឋាន ឬ​ទី​សំណាក់​ជាមួយគ្នា។ ​ការរៀបចំ​ពិធី​បុណ្យសព ដោយ​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច។ ​ការប្រមូលផ្តុំ​មនុស្ស​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ជាអាទិ៍​ការយក​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​១៩ និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​បុគ្គលិក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត។ ​ការជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច កម្លាំង​គណៈបញ្ជាការ​ឯកភាព​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ។ ​ការជួបជុំ​មនុស្ស​ដែលមាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ​ក្នុង​គោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​៕​

អត្ថបទ ​៖​ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៥ នាទី មុន

ស្នាដៃ​ភាពយន្ត​ល្បីៗ​ចំនួន​២​របស់​លោកតា ហ្វុ​យ ស្សូ ធ្លាប់​បាន​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​

ព័ត៌មានជាតិ៤៨ នាទី មុន

រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ដាក់ចេញ​នូវ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដោយ​ផ្តោតលើ​អភិក្រម​ចំនួន ៣

សេដ្ឋកិច្ច៥៦ នាទី មុន

កម្ពុជាគ្រោងថវិកាជិត ១ពាន់លានដុល្លារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅឆ្នាំ២០២២

ព័ត៌មានជាតិ៥៩ នាទី មុន

ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក នៅ​សណ្ត​ស្ទឹង​ព្រែក​ត្នោត ដើម្បី​ត្រៀមលក្ខណៈ​បង្ការ ខណៈ​ទឹក​ឡើង​ខ្ពស់​នា​ប៉ុន្មាន​ថ្ងៃនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ នឹងបើកពិព័រណ៍ការងារ និងផលិតភាពជាតិ​អនឡាញឆ្នាំ២០២១នៅដើមខែវិច្ឆិកាខាងមុខ​នេះ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services