Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការ កំពុងសិក្សាគម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាលើគម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ ព្រំដែន​កម្ពុជា-វៀតណាម ខណៈដែលការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង៦០​ភាគ​រយហើយ។ នេះបើយោងតាមខ្លឹមសារ ដែលបានផ្សព្វផ្សាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។

ខ្លឹមសារនេះ បន្ទាប់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំក្រុមការងារ បច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) តាមប្រព័ន្ធវីដេអូពីចម្ងា​យ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

តាមក្រសួងសាធារណការ និងដឹកជញ្ជូន «គម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៦៥% គ្រោងបញ្ចប់ការសាងសង់ ក្នុងខែកញ្ញា ឆ្នាំ២០២២ និងកំពុងសិក្សាគម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ​​-បាវិត-ម៉ុកបៃ ព្រំដែនកម្ពុជា-វៀតណាម ដោយលើគោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ(BOT)»៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម