Connect with us

ព័ត៌មានជាតិ

អ្នក​ប្រើប្រាស់​កម្ពុជា​រង់ចាំ​​បន្តិច​សិន YouTube នៅ​មិន​ទាន់​បើក​ឲ្យ​រក​លុយ​ទេ!

បានផុស

នៅ

YouTube មិន​ទាន់ដាក់​​ឲ្យ​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​អាច​រកលុយ​តាម​រយៈ​ការ​ផលិត​មាតិកា​វីដេអូ​បង្ហោះ​លើ​បណ្តាញ​​សង្គម​ YouTube នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ប្រធាន​គ្រប់គ្រង​អ្នក​ប្រើប្រាស់​របស់​បណ្ដាញ​ YouTube លោក​ស្រី Chuah Jie Wen ។

លោក​ស្រី Chuah Jie Wen ថ្លែង​ក្នុង​វេទិកា​ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube” នៅ​ព្រឹកនេះថា​YouTube កំពុង​សិក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា សូម​ពលរដ្ឋ​កម្ពុជា​រង់ចាំ​បន្តិច​សិន។

ក្រុមហ៊ុន YouTube កំពុង​ធ្វើការ​ជាមួយ​ផ្នែក​​ពាក់ព័ន្ធ​ ដែល​មាន​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ ដើម្បី​បញ្ចូល​កម្ពុជា​ក្នុង​ប្រទេស​បណ្តាញ​របស់ YouTube។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​បញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​សំខាន់​មួយ។ យ៉ាង​ណាមិន​ទាន់​អាច​កំណត់​ពេល​ជាក់លាក់​លើ​ការ​ដាក់​វេទិកា​ YouTube នៅ​ប្រទេស​កម្ពុជា តែ​ខាង​ក្រុមហ៊ុន​កំពុង​ធ្វើការ​យ៉ាង​សកម្ម​លើ​​ការ​សហការ​បង្កើត​​ភាព​ជ​ា​ដៃគូជាមួយកម្ពុជា។

វេទិកា​នៅ​ព្រឹកមិញ មាន​ការ​ចូលរួម​ពី​វាគ្មិន​ជា​អ្នក​ជំនាញ​ផលិត​មាតិកា​វីដេអូលើ​ YouTube ក្នុង​ស្រុក​ដ៏​លេចធ្លោ​គឺ​លោក ឆេង សុភ័ក្រ។

លោក ឆេង សុភ័ក្រ អ្នក​ផលិត​មាតិកា​ Youtube លេចធ្លោ​មួយ​រូប​តាម​រយៈ​មាតិកា ReanThort ក៏​បាន​ចែក​រំលែក​លើ​ការ​ធ្វើ​មាតិកា​លើ​ YouTube។

យុវជន​បោះ​បង់​ការងារ​ពេញ​ម៉ោងជាង ៥ ឆ្នាំ មក​ផលិត​ខនថន​លើ​បណ្តាញ​សង្គម​ប្រាប់​ថា ទោះ​បី​ YouTube មិន​ទាន់​បើក​ឲ្យ​រក​លុយ​នៅ​ពេលនេះ​ តែ​គ្រប់គ្នា​គួរ​​វិនិយោគ​ពង្រឹងលើ​ខនថេនរបស់ខ្លួន​ឲ្យ​បានល្អ​​ផ្តើម​ពី​ឥឡូវនេះទៅ ហើយ​មិន​យូរ​មិន​ឆាប់ ឱកាស​ដែល​កម្ពុជា​នឹង​ក្លាយ​ជា​ដៃគូ​របស់ YouTube នឹង​មក​ដល់​។

បើ​តាម​ YouTuber ខ្មែរ​ម្នាក់​នេះ​ ការពិត​ណាស់​​លោ​ក​បាន​ស្វែង​យល់​​ពី YouTube តាំង​ពី​ឆ្នាំ​២០០៦​។ តាម​បទ​ពិសោធន៍​របស់​យុវជន​ធ្លាប់​សិក្សា​ពី​អាមេរិក​ ការ​ផលិត​មាតិកា​សំខាន់​គឺ​​ត្រូវ​បង្កើតអ្វី​ជាអត្តសញ្ញាណ​​របស់​ខ្លួន ដែល​អាច​ចែក​រំលែក​ជា​ប្រយោជន៍​ដល់​អ្នក​ទស្សនា។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​ថ្លែង​ថា ក្រសួង​និងក្រុមហ៊ុន​ Youtube កំពុង​​ធ្វើការ​ជាមួយ​គ្នាលើ​ការ​បញ្ចូល​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដៃគូ​បណ្តាញ​របស់ YouTube។ ​ក្រសួង​នឹង​ធ្វើការ​ជាមួយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិនេះលើការ​បង្កើត​ភាព​ជា​ដៃគូ ដើម្បី​​នាំ​ប្រយោជន៍ដល់​ពលរដ្ឋ​កម្ពុជា​។

សិក្ខាសាលាជាង ៣ ម៉ោង​ដែលរៀបចំ​តាមប្រព័ន្ធអនឡាញ​នៅព្រឹកមិញនេះ​ ផ្តោត​សំខាន់ៗ​សម្រាប់អ្នក​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ផលិត​មាតិកា​លើ​ YouTube ដែល​ផ្តល់​ឱកាស​ឱ្យអ្នក​ចូលរួម​ជួប​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួង និង​តំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និង​លក្ខខណ្ឌ​សម្រាប់​ការ​ផលិត​មាតិកា​ដែលអាចរកចំណូលបាន ។

វេទិកានេះ​មាន​ចំណុចសំខាន់ពីរ៖

១. ជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេស​លើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ។

២. ផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកាដែលអាចរកចំណូលបាន។

គួរ​បញ្ជាក់ថ​ា រដ្ឋាភិបាល​បាន​ដាក់អាទិភាព​លើ​ការ​​ផ្លាស់ប្តូរ​ទៅ​ជា​​សេដ្ឋកិច្ច​ឌីជីថល ហើយ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ កម្ពុជា​អាច​ឈាន​ទៅ​ការអនុវត្ត​សេដ្ឋកិច្ច​ឌីជីថលពេញលេញ ខណៈ​បច្ចុប្បន្ននេះ​បច្ចេកវិទ្យា​បាន​ជ្រាប​ចូល​ស្ទើរតែ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ។៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម