Connect with us

ព័ត៌មានជាតិ

វាលយន្តហោះអាយុ​ជាង ៥០ ឆ្នាំ​​​​ លែង​ដំណើរការ ​ប្រែ​ក្លាយ​ជា​ទី​កម្សាន្ត​របស់​អ្នក​ស្រុក​

បានផុស

នៅ


ខេត្តបាត់ដំបង÷ ក្រោយពីព្រលានយន្តហោះវាលបែកចានខេត្តបាត់ដំបង បានបាត់បង់តួនាទីបំរើសេវាកម្មទាំង​ផ្នែកទេសចរណ៍និងសុីវិលស្ទើរទាំងស្រុង បច្ចុប្បន្នព្រលាននេះមិនឯការនោះទេគឺកំពុងពេញនិយមសម្រាប់យុវវ័យ ក៏ដូចជាមហាជនពិសេសអ្នកហាត់ប្រាណ បានយកទីតាំងព្រលាន១នេះ សម្រាប់កម្សាន្តអារម្មណ៍នៅរៀងរាល់ពេលរសៀលរហូតដល់យប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ចាន់នី ​ដែល​តែងចូលមកកម្សាន្ត​ក្នុង​ព្រលានវាលបែកចានជាមួ​យ​គ្រួសារ​​បញ្ជាក់ថា នៅក្នុង​ព្រលាន​មាន​ខ្យល់អាកាសល្អ អារម្មណ៍​ស្រស់ថ្លា។ ពេល​ចូល​មានមន្ត្រីយោធានៅយាមខ្លោងទ្វារយកលុយម៉ូតូ១គ្រឿង ៥០០រៀល និងរថយន្ត​​១​គ្រឿង​១០០០​រៀល។

ស្របពេលផ្ទុះ​ជំងឺកូវីដ១៩ ពលរដ្ឋ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ពេល​ត្រូវការ​ញាំអី​​ត្រូវ​​​​វិចខ្ចប់ចំណីអាហារទិញមកពីក្រៅ ដោយ​អង្គុយ​ឃ្លាតៗពីគ្នា ហើយក៏ត្រូវមានអនាម័យរៀងៗខ្លួនផងដែរ។

ទាក់ទង​ប្រវត្តិ​និង​ព័ត៌មានពីព្រលានយន្តហោះខេត្ត​បាត់ដំបង កម្ពុជា​ថ្មី​នឹង​ផ្សាយ​ជូន​នៅ​លើកក្រោយ​៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម