Connect with us

ព័ត៌មានជាតិ

ការចិញ្ចឹមសត្វជ្រូកក្នុងស្រុក មានការកើនឡើង តែតម្រូវការសាច់ជ្រូក មានការធ្លាក់ចុះ

បានផុស

នៅ

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ការចិញ្ចឹមសត្វជ្រូកនៅក្នុងស្រុក មានការកើនឡើង នៅក្នុងបរិបទ​នៃ​ការ​រាតត្បាត​ជំងឺកូវីដ-១៩នេះ តែតម្រូវការសាច់ជ្រូក មានការធ្លាក់ចុះទៅវិញ។ លោក ស៊្រុន ពៅ ប្រធានសមាគមអ្ន​កចិញ្ចឹមសត្វកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី១៨​ ខែសីហានេះថា ជាការពិតស្ថិតក្នុង​ស្ថា​ន​​ភាពកូវីដនេះ ការចិញ្ចឹមសត្វជ្រូកនៅក្នុងស្រុក មានការកើនឡើងខ្លាំង ហើយខេត្តដែលមានពលរដ្ឋ ចិញ្ចឹមច្រើន​ជាង​គេនោះ គឺ​ខេត្ត​កំពង់ស្ពឺ។

លោក ស៊្រុន ពៅ បានឲ្យដឹងបន្តថា ចំពោះតម្រូវសាច់ជ្រូក នៅលើទីផ្សារក្នុងប្រទេសកម្ពុជា​ មានការថយចុះទៅវិញ នៅក្នុងបរិបទកូវីដ-១៩នេះ ដោយ១ថ្ងៃ មានតម្រូវការតែជាង៨ពាន់ក្បាលប៉ុណ្ណោះ ដែលខុសពីមុនមាន​ចំនួនច្រើន​ជាងនេះ។ លោក ស៊្រុន ពៅ បានបញ្ជាក់ថា «យើងឃើញថា ការហូបចុកនៅទីផ្សារ ដែលសព្វថ្ងៃនេះ ដែលយើង​លក់នេះ ឃើញថាវាថយចុះ សព្វថ្ងៃនៅសល់តែប្រហែលថា ៨ពាន់ក្បាលចុះ ទៅ៨ពាន់ជាង ក្នុងមួយថ្ងៃ នៅទូ​ទាំ​ងប្រទេស គិតជាក្បាល ១ក្បាល១០០គីឡូ គុណតាមហ្នឹងទៅហ្នឹង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់បន្ថែមថា ការចិញ្ចឹមសត្វជ្រូក សម្រាប់​ផ្គត់​ផ្គង់ក្នុងស្រុក ស្ទើរតែ​អាច​​​គ្រប់គ្រាន់ ដោយមានការនាំចូលពីក្រៅប្រទេស តែចំនួនប្រមាណ១ពាន់ក្បាលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ លោក​បាន​ថ្លែងយ៉ាងដូច្នេះថា «យើងសព្វថ្ងៃនេះ យើងផ្គត់ផ្គង់នៅក្នុងស្រុក ស្ទើរតែគ្រប់ហើយ ខ្វះតិចតួច ខ្វះតិចណាស់ ខ្វះប្រហែលខ្ទង់តែ ១ពាន់ក្បាលតែប៉ុណ្ណឹងទេ ដែលការនាំចូលសព្វថ្ងៃ ប្រហាក់ប្រហែលនឹង១ពាន់ក្បាលហ្នឹង បើ​មាន​លើស គឺលើសតិចតួច បើខ្វះក៏ខ្វះតិចតួច»។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានកោះអញ្ជើញតំណាងសមាគម អ្នកចិញ្ចឹមសត្វកម្ពុជា ជួបពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ និងឈានដល់ការកាត់បន្ថយ ការនាំចូលជ្រូករស់បន្ថែមទៀត។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្ន​កចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា ការជួបពិភាក្សាគ្នានេះ មិនទាន់មានលទ្ធផល​អ្វី​​ទេ ដោយត្រូវរង់ចាំកិច្ចប្រជុំនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដែលមានចូលរួមពីមន្ត្រីសេដ្ឋកិច្ច និងសេដ្ឋកិច្ច, ក្រសួង​ពា​ណិ​ជ្ជកម្ម, និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្រាប់កិច្ចប្រជុំនៅសប្ដាហ៍ក្រោយនេះ នឹងបើកឱកាស​ឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អាចលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរ អំពីការចិញ្ចឹមសត្វជ្រូកនៅ​ក្នុង​ស្រុក។

បើតាមសមាគមអ្ន​កចិញ្ចឹមសត្វកម្ពុជា ការនាំចូលជ្រូកពី​ក្រៅប្រទេស ដូចជា៖ ថៃ​ និងវៀតណាជាដើម គឺមា​នការថយចុះ​ជាច្រើន ដែលពីមុននាំចូល ប្រហែល៦៧០០ក្បាលក្នុងថ្ងៃ តែសព្វថ្ងៃនេះ នាំចូលប្រហែល ១២០០ក្បាលក្នុងមួយថ្ងៃប៉ុណ្ណោះ។ សមាគមសង្ឃឹមថា ​ក្នុង​ពេលឆាប់ៗខាងមុខនេះ​ ការនាំចូល នឹងត្រូវកាត់បន្ថយបន្ថែមទៀត​ ​ ដើម្បីផ្តល់ឱកាសផ្គត់ផ្គង់នេះ ដល់កសិករក្នុងស្រុកវិញ​។ រីឯអ្នកដែលធ្លាប់ នាំជ្រូកចូលពីក្រៅប្រទេស នឹងត្រូវប្តូរមកទិញជ្រូកក្នុងស្រុកវិញ ​ដើម្បីយកទៅផ្គត់ផ្គង់ទីផ្សារ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិ កាន់តែរីកចំ​រើនថែមទៀត៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ៣០ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣៣ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៥១ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម