Connect with us

ព័ត៌មានជាតិ

កាន់តែ​ទំនើប​! ​បើក​គណនី​ធនាគារ តាម​អេស៊ីលីដា​ម៉ូ​បា​លពី​ទូរសព្ទដៃ​ បាន​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា

បានផុស

នៅ

​តើ​លោក​អ្នកមាន​គណនី​ធនាគារ​អេស៊ីលីដា​ហើយ​ឬ​នៅ​? បើ​មិនទាន់មាន​ទេ​លោកអ្នក​អាច​បើក​បាន​តាមរយៈ អេស៊ីលីដា​ម៉ូ​បា​លពី​ទូរសព្ទដៃ​របស់លោក​អ្នក ​ដែលមាន​ភាពងាយស្រួល ទំនើប ទាន់សម័យ​និង​មាន​សុវត្ថិភាព​ខ្ពស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ​ទៀត ​លោកអ្នក​អាច​បើក​គណនី​ធនាគារ​អេស៊ីលីដា​ពី​ទូរសព្ទដៃ​នេះ ​នៅ​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា​ដោយ​ខ្លួនឯងបាន​ទៀតផង​។

ប្រភេទ​គណនី​ធនាគារ ដែល​អាច​បើក​តាម​អេស៊ីលីដា​ម៉ូ​បាល លោកអ្នក​អាច​ស្នើសុំ​បើក​គណនី​ធនាគារ (​គណនី​ឯកត្តជន​) ជា​ប្រាក់រៀល និង​ដុល្លារ​អាមេរិក ដូចខាងក្រោម​៖

• គណនី​បញ្ញើ​សំចៃ រួម​ទាំង​គណនី​បើកប្រាក់​បៀវត្ស​

• គណនី​ចរន្ត​

• គណនី​បញ្ញើ​តាម​តម្រូវការ​

​ចំពោះ​របៀប​ស្នើសុំ​បើក​គណនី​ធនាគារ តាម​អេស៊ីលីដា​ម៉ូ​បាល សូម​ធ្វើតាម​ជំហាន​ដូចខាងក្រោម​៖

១. សូម​ចូល​ម៉ឺនុយ “​សំណើ / REQUESTS” នៅក្នុង​អេស៊ីលីដា​ម៉ូ​បាល​

២. សូម​ស្កេ​ន​ផ្ទៃមុខ ឬ​ស្នាម​ម្រាមដៃ ឬ​បញ្ចូល​លេខ​សម្ងាត់​

៣. ជ្រើសរើស “​បើក​គណនី​ធនាគារ / BANK ACCOUNT OPENING”

៤. បំពេញ​ព័ត៌មាន​បើក​គណនី រួច​ចុច​ប៊ូ​តុង “​យល់ព្រម / OK”

៥. សំណើសុំ​បើ​គណនី​របស់​លោកអ្នក​បានសម្រេច​។​

​គួរ​បញ្ជាក់ថា ដើម្បី​ដំណើរការ​គណនី​នេះ សូម​លោកអ្នក​អញ្ជើញ​មក​ធនាគារ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​សម្គាល់​អត្ត​សញ្ញាណ​ច្បាប់ដើម និង​មាន​សុពលភាព​។ ហើយ​ការដាក់​ប្រាក់​ចូល​គណនី លោកអ្នក​អាចដាក់​ប្រាក់​ចូល​គណនី តាមរយៈ​ការផ្ទេរ​ប្រាក់ តាម​អេស៊ីលីដា​ម៉ូ​បាល អេស៊ីលីដា​អ៊ី​ន​ធើ​ណែ​ត ឬ​ដាក់​ប្រាក់​តាម​ម៉ាស៊ីន​ដាក់​-​ដក​ប្រាក់ ឬក៏​ដាក់​ប្រាក់​នៅតាម​បញ្ជរ​ធនាគារ​ក៏បាន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម