ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ៖ វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករ នៃការចូលរួមអភិវឌ្ឍជាតិមិនអាចខ្វះបាន
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ពិតជាមានសារៈសំខាន់ដែលជាកម្លាំងចលករ និងជាពិសេសជាក្បាលម៉ាស៊ីននៃការចូលរួមអភិវឌ្ឍជាតិ។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងបែបនេះនាថ្ងៃម្សិលមុិញខណៈពេលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ ផែនទីបង្ហាញផ្លូវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន. ) កម្ពុជា២០៣០” តាមប្រព័ន្ធវីដេអូដែលមានការចូលរួមពី លោកស្រីArmida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (ESCAP) និងថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាល លោកឧកញ៉ា អ្នកឱកញ៉ា លោក លោកស្រី មកពីក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ៣៣០រូប ផងដែរ។
លោកស្រី Armida Salsiah Alisjahbana បានសាទរ ការដាក់ឱ្យប្រើប្រាស់ ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ និងបានលើកឡើងថា ផែនទីបង្ហាញផ្លូវនេះជាមគ្គទ្ទេសក៍ដល់មន្រ្តីរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធសំខាន់ៗផ្សេងទៀតអំពីសកម្មភាពសំខាន់ៗដែលជាតម្រូវការចាំបាច់ដើម្បីពង្រឹងសមត្ថភាព វ.ប.ន. ជាតិ។
លោកស្រីបានមានប្រសាសន៍ពីសក្តានុពល វ.ប.ន. ដើម្បីសម្រចគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព និងបរិយាប័ន្ន និងបន្ថែមទៀតថា ការអនុវត្តគោល នយោបាយបានជោគជ័យ លុះត្រាតែមានការចូលរួមយ៉ាងសកម្ម ពីតួអង្គពាក់ព័ន្ធដូចជាស្ថាប័នអប់រំ និងស្រាវជ្រាវ វិស័យឯកជន ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍។
ក្នុងអង្គពិធីនេះ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់ អគ្គនាយកដ្ឋាន វ.ប.ន. ដែលបានកសាង ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ក្រោមការគាំទ្រប្រឹក្សាយោបល់ពី ESCAP និងការចូលរួមចំណែកពីស្ថាប័នពាក់ព័ន្ធក្នុងដំណើរការកសាងឯកសារយុទ្ធសាស្រ្តសម្រាប់ព្រះរាជាណាចក្រ កម្ពុជានេះឡើង។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យ វ.ប.ន. ដែលជាកម្លាំងចលករ និងជាពិសេសជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍជាតិ។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ជាឯកសារគោលនយោបាយយុទ្ធសាស្រ្តដ៏មានសារៈសំខាន់ក្នុងការជួយតម្រង់ទិសក្រសួង-ស្ថាប័នក្នុងការអនុវត្ត គោលនយោបាយ ក្រោមការសម្របសម្រួលពីក្រសួង ឧ.វ.ប.ន. និងដើម្បីសម្រេចបានចក្ខុវិស័យរាជរដ្ឋាភិបាលក្នុងការប្រែក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តួអង្គពាក់ព័ន្ធនានាត្រូវតែឆ្លើយតបឱ្យទាន់សភាពការណ៍ និងធ្វើការរួមគ្នាក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ វ.ប.ន. នេះឱ្យមានប្រសិទ្ធិភាពខ្ពស់។
ជាចុងបញ្ចាប់ លោក ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់តំណាងក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍ និងជាពិសេសដល់ លោកស្រីArmida Salsiah Alisjahbana អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃ ESCAP និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ នេះ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយក នៃអគ្គនាយកដ្ឋាន វ.ប.ន. បានធ្វើបទបង្ហាញពីសាវតានៃផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ និងលោកបណ្ឌិត ស្រ៊ុន បញ្ញារិទ្ឋិប្រធាននាយកដ្ឋានគោលនយោបាយ វ.ប.ន. បានធ្វើបទបង្ហាញលម្អិតពីសសរស្តម្ភទាំង ៥ រួមមាន៖ ១.អភិបាលកិច្ច ២.ការអប់រំ ៣.ការស្រាវជ្រាវ ៤.កិច្ចសហការ និង៥.ប្រព័ន្ធអេកូឡូស៊ី ព្រមទាំងគោលដៅគោលនយោបាយ និងលិខិតូបករណ៍ក្នុងផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ៕
អត្ថបទ ៖ វិមាន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ