Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ប៉ៃលិន ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​កសិករ ដែល​កំពុង​ជួប​បញ្ហា​ទីផ្សារ

បានផុស

នៅ

​លោកស្រី បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) ពី​ប្រជាកសិករ​ក្រីក្រ ដែលជា​ម្ចាស់​ចំការ​ដោយផ្ទាល់ ដែល​កំពុង​ជួប​បញ្ហា​ទីផ្សារ នៅ​ទូទាំង​ខេត្ត ដើម្បី​យកមក​ចែកជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​ក្រុមគ្រូពេទ្យ​ជួរមុខ ព្រមទាំង​ប្រជាពលរដ្ឋ​កំពុង​ធ្វើ ច​ត្តា​ឡី​ស័ក និង​កំពុង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​មណ្ឌល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) ពី​ប្រជាកសិករ​ក្រីក្រ​នេះ ត្រូវបាន​លោកស្រី បាន ស្រីមុំ​អះអាងថា អនុវត្តតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។

លោកស្រី​ថ្លែងថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ច​ជា​កាល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ ដោយ​គ្រោះមហន្តរាយ និង​ឧបទ្ទវហេតុ​ផ្សេងៗ នៅ​ទូទាំង ប្រទេស​គ្រប់ពេលវេលា ដោយ​មិនមាន​ការរើសអើង វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ហើយ​ជាក់ស្តែង​នៅពេលនេះ លោក​ទាំង​ទ្វេ បាន​អន្តរាគមន៍​ជួយ​ប្រមូល​ទិញ​ផ្លែ មៀន ប៉ៃលិន (​តា​ង៉ែ​ន​) ពី​ប្រជាកសិករ​ក្រីក្រ ដែល​កំពុងមាន​បញ្ហា​ទីផ្សារ​ក្នុង​បរិបទ​កូ​វីដ​-១៩​។

​លោកស្រី​បញ្ជាក់ថា ការជួយ​ទិញ​ផ្លែ​មៀន​ប៉ៃលិន​នេះ គឺ​ទិញ​ពី​ម្ចាស់​ចំការ​ក្រីក្រ​ផ្ទាល់ ដោយ​មិនមែន​កសិក​ដ្ឋា​ន ឬ​ចំការ​របស់​មន្ត្រី​ទាំង​ស៊ីវិល ទាំង​កងកម្លាំងប្រដាប់អាវុធ ឬ​របស់​ឧកញ៉ា អ្នកឧកញ៉ា ឬ​អ្នកជំនួញ​នោះទេ គឺ​ត្រូវ​រក​ទីផ្សារ​ដោយ​ខ្លួនឯង ហើយ​ផ្លែ​មៀន​ប៉ៃលិន ដែល​បាន​ជួយ​ទិញ​ពី​កសិករ​នេះ គឺ​សម្តេច​ទាំង​ទ្វេ មិនមែន​នាំ​យកទៅលក់​នៅក្នុង​ទីផ្សារ​មួយណា​នោះទេ គឺ​នាំយក​ទៅធ្វើ​កម្មវិធី​មនុស្សធម៌ ដូចជា​៖ ចែកជូន​ដល់​កម្លាំង​គ្រប់​ប្រភេទ មន្ត្រី និង​ក្រុម​គ្រូពេទ្យ​ជួរមុខ ពិសេស​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​មណ្ឌល​នានា​។

​លោកស្រី បាន ស្រីមុំ ក្នុងនាម​អាជ្ញាធរខេត្ត និង​ជួសមុខ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន ដែលជា​ម្ចាស់​ចំការ​មៀន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ដែល​បាន​ជួយ​ដោះស្រាយ ចំពោះ​បញ្ហា​ទីផ្សារ​ផ្លែ​មៀន​នេះ ដល់​ប្រជាកសិករ​ក្រីក្រ​ម្ចាស់​ចំការ ស្រប​ពេល​ដែល សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគាត់​កំពុង​ជួប​ការ​លំបាក ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ផង​។

សូមបញ្ជាក់ថា សកម្ម​ភាពចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន ពី​ប្រជាកសិករ​ក្រីក្រ​ម្ចាស់​ចំការ​ផ្ទាល់ ដែល​កំពុង​ជួប​បញ្ហា​ទីផ្សារ​នេះ បានធ្វើ​ឡើង​កាលបី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ ហើយ​ការប្រមូលទិញ​នោះបាន​ចំនួន​១០​តោន និង​នៅ​បន្ត​ទិញ​បន្ថែមទៀត ដើម្បី​យកមក​ចែកជូន ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំង ៣​ប្រភេទ និង​ក្រុមគ្រូពេទ្យ​ជួរមុខ ព្រមទាំង​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​កំពុង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​មណ្ឌល​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម