Connect with us

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន ៖ ជន​ឆ្លៀតឱកាស​កំពុង​ទាញយក​ផលចំណេញ​វិបត្តិ​កូ​វី​១៩ តាមរយៈ​ការជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា​

បានផុស

នៅ

​ការបញ្ជាក់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បែបនេះ ខណៈ​អញ្ជើញ​ថ្លែង​សុន្ទរកថា បើក​ពិធី​អន្តរ​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩ ឆ្នាំ​២០២១ នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២០ ខែសីហា ឆ្នាំ​២០២១​នេះ តាម​ប្រព័ន្ធ​វីដេអូ​។​

​មាន​ប្រសា​ស​ន៏​នៅក្នុង​ពិធី​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​សាមគ្គីភាព និង​សុ​ខុ​ដុម​នីយកម្ម​ត្រប់​ជាតិ​សាសន៍ និង​ជំនឿ​សាសនា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ស្មារតី​ជួយ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​គ្រប់​កាលៈទេសៈ ក៍​ដូចជា​ពិភពលោក ដើម្បី​សេចក្តីសុខក្សេមក្សាន្ត​នៃ​មនុស្សជាតិ ។​

​បើតាម​សម្តេច​តេ​ជោ ចាប់តាំងពី​ឆ្នាំ​២០១៧ មក កម្ពុជា​តែង​ប្រារព្ធ​ពិធី​អន្តរ​សាសនា​យ៉ាង​អធិកអធម​ប្រឆាំង​ការជួញដូរ​មនុស្ស ហើយ​កន្លងមក​សម្តេច​បានប្រគល់​ភារកិច្ច​នេះ​ជូន​សម្តេច​ក្រឡាហោម ស ខេង រួមជាមួយ​សម្តេច​ព្រះមហា​សង្ឃរាជ​ទាំងពីរ​គណៈ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​មេដឹកនាំ​គ្រប់​និកាយ​សាសនា ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ គឺ​គ្រប់​ក្រសួង​ស្ថាប័ន អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ សង្គម​ស៊ីវិល វិស័យ​ឯកជន​រាប់ពាន់នាក់ ដើម្បី​ធ្វើ​ពិធីបួងសួង តាមបែប​សាសនា និង​ប្តេជ្ញាចិត្ត​រួមគ្នា​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​ក្នុង​គ្រប់​រូបភាព​។​

​ទោះជា​យ៉ាងណា សម្តេច​តេ​ជោ ហ៊ុន សែន អះអាងថា កម្ពុជា​បាន​ផ្អាក​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​កាលពី​ឆ្នាំ​២០២០ ដើម្បី​អនុវត្ត​នូវ​វិធាន​ការបង្ការ ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​នៃ​ការ​រាតត្បាត​ជំងឺ​កូដ ១៩ ចូលក្នុង​សហគមន៍ ហើយ​នៅ​ឆ្នាំ​២២១ នេះ វិបត្តិ​កូ​វី​១៩ នៅតែ​បន្ត​ឆ្លង​រាតត្បាត ចំណែក​ការជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា ក៍​កំពុង​ត្រូវបាន​ជន​ឆ្លៀតឱកាស​ប្រើ​គ្រប់​មធ្យោបាយ​ទាញយក​ផលចំណេញ​ពី​ស្ថានភាព​ដ៏​លំបាក​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន យល់ថា វេទិកា​អន្តរ​សាសនា​ត្រូវតែ​រៀបចំ​តាម​គន្លង​ថ្មី ដើម្បី​ក្រើនរំលឹក​ដល់​ប្រជាជន​គ្រប់​ជាតិ​សាសន៍ និង​ជំនឿ​សាសនា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៍​ដូចជា​ប្រជាជន​នៅលើ​ពិភពលោក ដើម្បី​ផ្លាស់ប្ដូរ ហើយ​សម្រប​ខ្លួន​តាមបែប​គន្លង​ថ្មី​ក្នុងសម័យ​កូ​វីដ ជាមួយនឹង​ការប្រកាន់​ខាប់​នូវ​ស្មារតី​មនុស្សធម៌ សន្តោស​ប្រណី យកចិត្តទុកដាក់​ដល់​អាយុជីវិត និង​សេចក្តីថ្លៃថ្នូរ នៃ​មនុស្សជាតិ​គ្រប់​ជាតិ​សាសន៍ និង​ជំនឿ​សាសនា​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​ការរក្សាបាន​នូវ​ភាព សុ​ខុ​ដុមរ​មនា នៃ​គ្រប់​ជំនឿ​សាសនា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​កិច្ចសហការ​យ៉ាងសកម្ម ជាពិសេស ការអនុវត្ត​បាន​យ៉ាង​ខ្ជាប់​ខ្លួន​នូវ​វប្បធម៌​ចែករំលែក​ពុំ​ចេះ​រីងស្ងួត ជាមួយនឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​គ្រា ដ៏​លំបាក​នេះ​។ សម្តេច​បន្តថា រាជរដ្ឋាភិបាល​បាន និង​កំពុង​អនុវត្ត​យ៉ាងសកម្ម តាមរយៈ​ដៃ​ម្ខាង​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ស្ថិរភាព​សង្គម ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រជាជន និង​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ដៃ​ម្ខាង ទៀត ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩ តាម​គ្រប់​រូបភាព ទាំង​ការបង្ការ​ទប់ស្កាត់ ការព្យាបាល និង​ការស្តារ​នីតិសម្បទា​ជន​រងគ្រោះ និង​សហគមន៍ ដែល​ទទួលរង​នូវ​ផលប៉ះពាល់​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ស្មារតី​សាមគ្គីភាព និង​ការជួយ​គ្នា​ក្នុង​ត្រា​លំបាក នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ដែល​បានផ្តល់​វ៉ាក់សាំង​ទាន់ពេលវេលា ជាពិសេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​ប្រទេស​ឈានមុខ​ក្នុង​ការផ្តល់​វ៉ាក់សាំង ទាំង​ជំនួយ​មនុស្សធម៌ ទាំង​តាម​ការបញ្ជាទិញ ក៏ដូចជា​ប្រទេស​ជប៉ុន ប្រទេស​អង់គ្លេស ប្រទេស​អាមេរិក​ដែល​ធ្វើឱ្យ​កម្មវិធី​ចាក់​វ៉ាក់សាំង​ប្រព្រឹត្តទៅ​លឿន​ជាង​ការគ្រោងទុក​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម