Connect with us

ព័ត៌មានជាតិ

ការ​បិទ​ខ្ទប់​តំបន់ ដែលមាន​អត្រា​ឆ្លង​ខ្ពស់ ឬ​ផ្អាក​ការឆ្លង​ដែន ក្នុងដំណាក់កាល​រឹតបន្តឹង មិនមែនជា​ការបិទ​សិទ្ធិសេរីភាព

បានផុស

នៅ

នេះ​ជា​ការ​បញ្ជាក់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​សុន្ទរកថា បើក​ពិធី​អន្តរ​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩ ឆ្នាំ​២០២១ នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២០ ខែសីហា ឆ្នាំ​២០២១​នេះ តាម​ប្រព័ន្ធ​វីដេអូ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​មាន​ប្រសា​ស​ន៍​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​ស្មារតី​សាមគ្គីភាព និង​សុ​ខុ​ដុម​នីយកម្ម​ត្រប់​ជាតិ​សាសន៍ និង​ជំនឿ​សាសនា​នៅ​ប្រទេស​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា “​ការបិទ​ខ្ទប់​តំបន់​ដែលមាន​អត្រា​ឆ្លង ឬ​ផ្អាក​ការ​ឆ្លងដែន​ខុសច្បាប់​នៅក្នុង​ដំណាក់កាល​នៃ​ការ​រឹតបន្តឹង​វិធានការ​ការពារ​សុវត្ថិភាព មិន​មានន័យថា ជា​ការបិទ​សិទ្ធិសេរីភាព ឬ​ការរើសអើង ដូច​ក្រុម​ជន​អគតិ បង្កបញ្ហា​មួយក្រុម ដែលមាន​និន្នាការ​ប្រឆាំង​ផ្កាប់មុខ បាននិងកំពុង​តែ​ឃោសនា​មួលបង្កាច់​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​នោះទេ ប៉ុន្តែ​នេះ គឺជា​វិធានការ​ការពារ សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួលបាន​នូវ​កិច្ចការពារ ចៀស​ផុតពី​ការឆ្លង​ជំងឺ​រាតត្បាត​ប្រកបដោយ​ប្រសិទ្ធភាព​”​។

​សម្ដេច​តេ​ជោ ហ៊ុន សែន លើកឡើង​ទៀតថា ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​កុមារ យុវវ័យ អាយុ​ចាប់ពី​១២ ឆ្នាំ និង​ក្រោម​១៨ ឆ្នាំ គឺ​ដើម្បី​បង្កើត​ភាព​សាំ កាត់បន្ថយ​ការចម្លង​ចូលក្នុង​សហគមន៍ ធ្វើឱ្យ​ប្រជាជន​យើង មាន​ជីវភាព​ប្រក្រតី​ឡើងវិញ ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​។

ជាមួយគ្នា​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ថ្នាក់ដឹកនាំ​សាសនា អង្គការ​ការី​តាសក​ម្ពុ​ជា និង​អន្តរជាតិ បណ្ដា​អង្គការ​ជា​ដៃគូ ដែល​បាន​ចូលរួម​គាំទ្រ​វេទិកា​ជាតិ អន្តរ​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩​។

​សម្តេច​ក៏បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ​បន្ត​រក្សា និង​អនុវត្ត​គោលការណ៍​បង្ការ​ទប់ស្កាត់ និង​វិធាន​សុខាភិបាល “៣​ការពារ ៣​កុំ​” ឱ្យបាន​ខ្ជាប់​ខ្លួន កុំ​ធ្វេសប្រហែស ហើយ​ត្រូវ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូដ​១៩ ដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បង្កើត​ភាព​សាំ ជៀស​ផុតពី​ការឆ្លង​នៃ​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម