Connect with us

ព័ត៌មានជាតិ

ភ្លៀងលាយឡំខ្យល់កន្ត្រាក់បោកបក់ខូចខាតផ្ទះពលរដ្ឋ១៧ខ្នង នៅ​ស្រុក​ស្វាយចេក​​

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នង ត្រូវបានខ្យលកន្ត្រាក់បោកបក់​បណ្តាល​ខូចខាត​ស្ទើរ​ទាំងស្រុង ស្ថិតនៅ​ភូមិ​ផ្គាំ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០២១​។​

បន្ទាប់ពីស្ងប់​ទៅវិញ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ និង​លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍ ចុះ​ជួយ​រុះរើ​ធ្វើ​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ឡើងវិញ​ ឲ្យ​ម្ចាស់ផ្ទះ​រស់នៅ​បណ្តោះអាសន្ន​សិន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សឹង្ហ ទុំ បាន​ប្រាប់​ឲ្យ​ដឹងថា ​ដើម្បី​ជួយ​សម្រួល​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ កង​កម្លាំង​រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន បានរួម​គ្នា​ខិតខំ​ជួយ​ជួសជុលផ្ទះ​ដែល​ត្រូវ​ព្យុះ​ឡើងវិញ​ហើយ​។​ស្ថិតក្នុង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ប្រជាពលរដ្ឋ​មួយចំនួន​ពិតជា​ជួប​ការលំបាក​ដែល​ត្រូវការ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំងប្រដាប់អាវុធ រួមគ្នា​ជួយ​ដោះស្រាយ​បញ្ហា​ជូន​តាម​លទ្ធភាព​ជាក់ស្ដែង​ផងដែរ​។​

សូមបញ្ជាក់ថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បានផ្តល់​អំណោយ​ស័ង្កសី សម្រាប់​កង​កម្លាំង​កង​ពល​តូច​ថ្មើរជើង​លេខ​៥១ វរ​សេនា​តូច​ថ្មើ​ជើង​លេខ​៥១៤ សម្រាប់​ជួយ​សាងសង់​ផ្ទះ​ជូន​ប្រជា​ពលរដ្ឋ​។​

ជា​ចុងក្រោយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​គ្រប់​ទីកន្លែង​គួរ​ឲ្យ​កោតសរសើរ​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម