Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប

បានផុស

នៅ

នៅព្រឹកថ្ងៃទី ២៦ ខែ​វិច្ឆិកា ឆ្នាំ២០២០នេះ គណៈប្រតិភូ​ព្រឹទ្ធសភា និង រដ្ឋសភា ​ព្រម​ទាំង​រដ្ឋបាល​ខេត្ត​សៀមរាប បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ និង  រំលែកទុក្ខ​​ក្រៀមក្រំ​ជា​មួយ​ក្រុម​គ្រួសារ​នៃសព  លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ដែលបានទទួល​មរណៈភាព កាលពីវេលាម៉ោង ២១និង២០នាទី នារាត្រី​ថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០២០ ក្នុង​ជន្មាយុ ៧២​ឆ្នាំ ដោយរោគាពាធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព លោក អ៊ឹង ហឿន គឺជាកិច្ចជួបគ្នាចុងក្រោយ និង ជាការជូន​ដំណើរ​ចុង​ក្រោយរបស់ថ្នាក់ដឹកនាំ ​និង មន្ត្រីរាជការ ដែលបង្ហាញការ​សោកស្ដាយ​ អាឡោះអាល័យ ចំពោះការបាត់​បង់​វីរជន​ដ៏ឆ្នើមមួយរូប ដែលជាថ្នាក់ដឹកនាំដ៏ល្អ និង ជា​គំរូ​សម្រាប់​​ថ្នាក់​ដឹកនាំ មន្ត្រី​រាជការ​ទាំងអស់ ត្រូវ​គោរពចងចាំ នៅក្នុងដួងចិត្ត​មនសិការ​ជាតិខ្ពស់។

​គណៈប្រតិភូ​ បាន​ឧទ្ទិស​កុសល​ជូនដល់ដួង​វិញ្ញាណក្ខន្ធ​ លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត សូមឲ្យ​​បានទៅកាន់​សុគតិភព​ថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹក​នាំគ្រប់ជាន់ថ្នាក់ នៃ​រដ្ឋបាល​ខេត្ត​សៀមរាប កម្លាំង​ប្រដាប់​អាវុធ  មន្ត្រីរាជការ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែ​សុខ​សន្តិភាព សុភមង្គល និង ការ​អភិវឌ្ឍ​​ប្រទេស​ជាតិ​ លើគ្រប់វិស័យ ៕

​អត្ថបទ ៖ គឿនវេត


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២៨ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ៤១ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម