Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ៣នាក់ ស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏​នៅ​ថៃ មិន​ទាន់​រក​សាច់ញាតិ​ឃើញ

បានផុស

នៅ

អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ កំពុងតែស្វែងរកសាច់ញាតិរបស់ពលករខ្មែរចំនួន៣នាក់ ដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ ដោយរថយន្តធ្លាក់ចូលទឹក កាលពីថ្ងៃទី១៩ ខែសីហា ដើម្បីទាមទារសំណងតាមផ្លូវច្បាប់ពីអាជ្ញាធរថៃ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ករណីរថយន្តបើកធ្លាក់ទឹកកាលពីថ្ងៃទី១៩ ខែសីហា បណ្តាលឲ្យស្លាប់ចំនួន៤នាក់នោះ មិនមែនខ្មែរទាំងអស់ទេ គឺតៃកុងឡានថៃម្នាក់ ហើយ៣នាក់ទៀត គឺជាម្ដាយ និងកូនតូច២នាក់ជនជាតិខ្មែរ។ លោកថា មកដល់ពេលនេះ សពពលរដ្ឋខ្មែរនេះ ត្រូវបានអគ្គកុងស៊ុលកម្ពុជា នាំយកមឈូសទៅដាក់ និងបញ្ជូនមកទឹកដីខ្មែរវិញហើយ។ ចំណែកឯកអគ្គកុងស៊ុលកម្ពុជា កំពុងតែស្វែងរកសាច់ញាតិ ដើម្បីទៅរកដំណោះស្រាយតាមផ្លូវច្បាប់ទាក់ទងទៅនឹងសំណងផ្សេងៗ។

គួររំលឹកថា កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០ នាទីថ្ងៃត្រង់ ក្នុងស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ មានរថយន្តស៊េរីទំនើបមួយគ្រឿងដឹកពលករខ្មែរ ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីសថៃចំនួន ២កន្លែងត្រូវបានប៉ូលិសដេញតាមពីក្រោយ ដោយបើកបរក្នុងល្បឿនលឿនពេក ក៏រ៉េចង្កូតធ្លាក់ចូលក្នុងស្រះទឹកតែម្តង។

យោងតាមបានរាយការណ៍បន្ថែមពីហេតុការណ៍នេះថា រថយន្តក្រឡាប់ ត្រូវបានត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងកំពុងសួរចម្លើយអ្នករងរបួស ដែលនៅមានជីវិតអង្គុយក្នុងរថយន្ត បានផ្តល់ព័ត៌មានថា ពួកគេមកពីផ្សាររោងក្លឿ តាមរយៈការទាក់ទងមេខ្យល់មានមនុស្សមកទទួលហើយបង់លុយ ៧៥០០ បាតក្នុងមួយនាក់ មកជាមួយគ្នា៧ នាក់ គឺប្រុសចំនួន២នាក់ ស្រីចំនួន០៣នាក់ និងក្មេងស្រីចំនួន០២នាក់ អាយុ០២ឆ្នាំម្នាក់ និង អាយុ១ខែម្នាក់ រួមជាមួយអ្នកបើកបរជាជនជាតិថៃម្នាក់ សរុបចំនួន០៨ នាក់។

នៅពេលមកដល់ប៉ុស្តិ៍ប៉ូលិសណងសាង ជាប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីប៉ូលីស និងអនុរក្សការពារព្រំដែន ស្រាប់​តែអ្នកបើកបរបានបង្កើនល្បឿនឡើង ដើម្បីគេចវេសពីប៉ុស្តិ៍ត្រួតពិនិត្យ។ ដូច្នេះបណ្តាលឱ្យមានការតាមស្ទាក់ចាប់ខ្លួនពីមន្ត្រីប៉ូលីស និងធ្វើអោយប៉ូលីសប៉ុស្តិ៍គោកខ្យូងស្ទាក់ចាប់រថយន្តនោះនៅពេលមកដល់។

ទំនងជាមានការស្លន់ផង លុះដល់ចំណុចផ្លូវបែកជាបី រថយន្តបានបោះពួយធ្លាក់ក្នុងស្រះទឹកតែម្តង។ សមត្ថកិច្ចបានជួយសង្គ្រោះ ដោយរកឃើញថា មនុស្ស៤ នាក់បានស្លាប់ ម្នាក់ជាជនជាតិថៃ (អ្នកបើកបរ) ស្លាប់ស្ត្រីម្នាក់ និងក្មេងស្រីតូចៗ២នាក់ សរុប៤ នាក់ រីឯមនុស្ស៤ នាក់ទៀត បានចេញពីក្នុងរថយន្ត ផុតពីសេចក្តីស្លាប់៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម