Connect with us

ព័ត៌មានជាតិ

រថយន្ត​ត​ទ្រុង​៦​គ្រឿង​ ឋិត​ក្នុង​ចំណាត់​ការ​កាត់​ទ្រុង​ចេញ

បានផុស

នៅ

ក្រោយពី​សមត្ថកិច្ច​ ចុះ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​យ៉ាងហោចណាស់​ ក៏​រក​ឃើញ​រថយន្ត​ធុន​ធំ​ត​ទ្រុង​ខុស​ពី​លក្ខ​ណៈ​បច្ចេកទេស​ ចំនួន​៦​គ្រឿង​ ដែល​កំពុង​ឋិត​ក្រោម​ចំណាត់​ការ​របស់​សមត្ថកិច្ច ​ក្នុង​ការ​កាត់​ទ្រុង​ឲ្យ​ត្រឹមត្រូវ​ តាម​លក្ខ​ណៈ​បច្ចេកទេស​ឡើងវិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក​ ចាន់ សុធី​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា ​ការ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ​។

​លោ​ក​វរសេនីយ៍ឯក​ក៏​បាន​បន្ត​ថា ​ការ​ចុះ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ​ ដោយមាន​ការចូល​រួមសហកា​រ​រវាង​អនុគ​ណះ​កម្ម​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់​ជាមួយនិង​មន្ត្រី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បាន​ចុះ​អនុវត្ត​នៅត្រង់ចំណុច​ផ្លូវ​វាង​ក្រុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧​ជា​លទ្ធផល​បាន​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ផ្ទុក​និង​ត​ទ្រុង​ខុស​លក្ខណ​:​បច្ចេកទេស​ចំនួន​៦​គ្រឿង​។

​ខ​ណៈ​ដែល​កំពុង​ប្រតិបត្តិការ​ត្រួតពិនិត្យ ​សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​កាត់​ទ្រុង​រថយន្ត​ចំនួន​១​គ្រឿង​ជាក់​ស្តែង​នៅ​នឹងកន្លែង​ ដែល​រថយន្ត​នេះ​ បាន​ផ្គើន​ត​ទ្រុង​ឡើងលើ​រហូតដល់​កន្លះ​ម៉ែត្រ​និង​តតួ​បណ្តោយ​ទ្រុង​លយ​ចេញ​មក​ក្រោយ​ លើស​ចំនួន​១,៨០​ម៉ែត្រ​ ចំណែក​រថយន្ត​ល្មើស​ចំនួន​៥​គ្រឿង​ផ្សេងទៀត ​សមត្ថកិច្ច​តម្រូវ​ឲ្យ​ផ្ទេរ​ទំនិញ​ចេញ​ជា​មុន​សិន ​ទើប​អនុវត្ត​កាត់​ទ្រុង​ នៅ​ពេល​ក្រោយ​។

​លើស​ពី​នេះ​ លោក​បាន​បន្តទៀត​ថា ក្នុងចំណោម​រថយន្ត ​ដែល​ក្រុម​ជំនាញ​ពិនិត្យ​និង​ឃាត់​ទាំង​៦​គ្រឿង​ ក៏​មាន​រថយន្ត​មួយ​ចំនួន​ធ្លាប់​បាន​រក​ឃើញ​និង​ពិន័យ​កាត់​ទ្រុង​ចោល​ម្តង​រួច​មក​ហើយ​ដែរ​ ប៉ុន្តែ​ម្ចាស់​មិន​រាងចាល​ បាន​ផ្គើន​ត​ទ្រុង​ដឹកជញ្ជូន​ឡើងវិញ​។​ លោក​បញ្ជាក់​ថា​ ក្នុង​ករណីនេះ ​បើ​ម្ចាស់​រថយន្ត​មិន​រាងចាល​ដោយ​បំពាន​នឹង​ច្បាប់​បន្ត​ទៀត​ លើក​ក្រោយ​បើ​រក​ឃើញ​ល្មើស​បែបនេះ​ អាច​ឃាត់​រថយន្ត​ទាំងនោះ​ទុក ​ហើយ​បញ្ឈប់​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​បន្ត​ទៀត​ឡើយ​ ចៀសវាង​មាន​បញ្ហា​គ្រោះថ្នាក់​កើតឡើង​ និង​ប៉ះពាល់​ដល់​ផ្លូវថ្នល់​យ៉ាង​ធ្ងន់ធ្ងរ​ ផងដែរ​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​បង្ក្រាប​ករណីជួញដូរគ្រឿង​ញៀន​​​ទ្រង់ទ្រាយធំ ជិត៤ គីឡូ​ក្រាម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម