Connect with us

ព័ត៌មានជាតិ

លោក គឹម សន្តិភាព៖ អាជ្ញាធររាជធានី​ នឹងដាក់ចេញនូវងវិធានការបន្ទាន់មួយចំនួនថែមទៀត ដើម្បីទប់ស្កាត់ Delta

បានផុស

នៅ

លោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងកាលពីល្ងាចមិញថា ជំងឺកូវីដ-១៩ ប្រភេទ Delta បាននិងកំពុងគំរាមកំហែងទីក្រុងភ្នំពេញ ដោយបានរកឃើញជាបន្តបន្ទាប់នូវមេរោគប្រភេទ Delta នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម សន្តិភាព បញ្ជាក់យ៉ាងនេះថា រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រឹងនូវវិធានការបន្ទាន់មួយចំនួនថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលកូវវីដ Delta នេះ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់ជាមួយគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់ និងសូមចូលរួមអនុវត្តអោយបានត្រឹមត្រូវតាមវិធានការនានារបស់អាជ្ញាធរ”។ 

គួររំលឹកថា ដើម្បីប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅរាជធានីភ្នំពេញ កាលរសៀល​ថ្ងៃទី​១៧ សីហា​ មានកិច្ចប្រជុំ​មួយ ធ្វើឡើងតាមរយៈ​ Video Conference ក្រោម​អធិបតីភាព លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និងមានការចូលរួមពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​ និង​អាជ្ញាធរ​ទាំង​១៤​ខណ្ឌ ក្នុង​គោលបំណង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ឈានទៅរក ការ​កាត់ផ្តាច់​អោយបាន​នូវ​ការរីក​រាល ដាល​ នៃ​ជំងឺ​កូ​វីដ​-១៩​ មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នេះ​។

តាមលោក​ ឃួ​ង សស្រេងបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ កម្ពុជា​បាន​រកឃើញ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) លើពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម អ្នកដំណើរ​តាម​ជើងហោះហើរ បុគ្គលិក​សុខាភិបាល មន្ត្រីរាជការ និង​អ្នកភូមិ​នៅក្នុង​សហគមន៍ សរុប​ទាំងអស់​ចំនួន៤៩៤ នាក់ (​ស្ត្រី​ចំនួន២៩៣​នាក់​) ក្នុង​មូលដ្ឋានចំនួន២២ រាជធានី​-​ខេត្ត លើកលែង​ខេត្ត​ចំនួន០៣ ដែល​មិនទាន់​រកឃើញ​វត្តមាន​មេរោគ​នេះ គឺខេត្ត​កែប ខេត្តតាកែវ និង​ខេត្តក្រចេះ ។ ដោយឡែក សម្រាប់​មូលដ្ឋាន​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ត្រូវបាន​រកឃើញ​ផ្ទុកមេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ចំនួន១១១ នាក់​ ដោយបែង​ចែកជា៣ ករណី ក្នុងនោះ​ករណី​នាំចូល​ដែល​តា (Delta) លើ​អ្នកដំណើរ​តាម​ជើងហោះ ហើរ ករណី​រកឃើញ​ដែល​តា (Delta) នៅតាម​មន្ទីរពេទ្យ និងករណី​រកឃើញ​ដ​លតា (Delta) នៅក្នុង​សហគមន៍​។

លោក​បន្ត​ទៀត​ថា ក្នុង​រយៈពេល​កន្លងមក ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ប្រភេទ​បំប្លែង​ថ្មី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​បណ្តា​អនុ​គណៈកម្មការ​នៃ គ​.​អ​.​ក​. និង​អង្គភាព​ពាក់ព័ន្ធ ស្របតាម​អភិក្រម រកឃើញ​ឆាប់រហ័ស គ្រប់គ្រង​បាន​លឿន និង​ការ​កាត់ផ្ដាច់​ខ្សែ​ច្រវាក់​ការឆ្លង​រាលដាល​បាន​ទាន់ពេលវេលា៕

អត្ថបទ៖កោះកែវ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម