Connect with us

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជា អំពាវនាវឱ្យពលរដ្ឋខ្មែរ​នៅជប៉ុនបង្កើនការប្រុងប្រយ័ត្ន ​ខណៈអាជ្ញាធរសម្រេចដាក់​ខេត្តចំនួន៧ទៀត ក្នុងភាពអាសន្ន

បានផុស

នៅ

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន ជាពិសេសនៅទីក្រុងតូក្យូ និងខេត្តចំនួន១២ បង្កើនការប្រុងប្រយ័ត្ន និងសហការជាមួយអាជ្ញាធរឲ្យបានខ្ជាប់ខ្ជួន ខណៈប្រទេសនេះ សម្រេចដាក់ខេត្តចំនួន ៧ទៀត ឱ្យស្ថិតនៅក្នុងភាពអាសន្ន ដោយសារតែការរីករាលដាល នៃមេរោគកូវីដ១៩ ប្រភេទ Delta។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ខេត្តចំនួន៧នោះ គឺខេត្ត Ibaraki, Tochigi, Gunma, Shizuoka, Kyoto, Hyogo និង Fukuoka ដែលចូលជាធរមានចាប់ពីថ្ងៃសុក្រទី២០ ខែសីហា ហើយការដាក់ខេត្តទាំង​៧នេះ បន្ថែមពីលើទីក្រុងតូក្យូ, ខេត្ត Kanagawa, Saitama, Chiba, Osaka, និង Okinawa។

ស្ថានទូតបញ្ជាក់ថា សម្រេចដាក់ខេត្តចំនួន៧ទៀត ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី Delta មានការកើនឡើងខ្ពស់ ហើយតម្រូវការសេវាកម្មសុខាភិបាល ពិសេសតម្រូវការស្នាក់នៅមន្ទីរពេទ្យក៏កើនឡើងខ្ពស់ ហើយខេត្តទាំង១៣នេះ នឹងឋិតនៅក្នុងភាពអាសន្នរហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

ជាមួយនឹងការជូនដំណឹងនេះ ស្ថានទូតបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅប្រទេសជប៉ុន ជាពិសេសពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅទីក្រុងតូក្យូ និងខេត្តទាំង ១២ខាងលើ សហការ និងប្រតិបត្តិវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងធ្វើដំណើរក្នុងករណីដែលចាំបាច់បំផុត ហើយថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាស ចៀសវាងការជួបជុំគ្នាច្រើន និងរក្សាគម្លាតសុវត្ថិភាព។

ក្នុងករណីចង់ប្រឹក្សាយោបល់ សូមទាក់ទង៖ ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬលេខទូរសព្ទ ០៨០ ៤៦៨៩ ៩៣៧៤៕ ដោយ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម