Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ៣គ្រួសារ​នៅឃុំតានូន ​អត់បានបើកប្រាក់ឧបត្ថម្ភកូវីដ​៦ ខែមកហើយ

បានផុស

នៅ

ប្រជាពលរដ្ឋក្រីក្រកម្រិត២នៅរស់នៅក្នុង ឃុំតានូន ស្រុកបូទុមសាគរ ត្អូញត្អែរថាពួកគាត់ពុំដែលបានទទួលសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាអំឡុងពេលកូវីដជិត៦ខែមកហើយ ទោះមានប័ណ្ណបញ្ជាក់ត្រឹមត្រូវក៏ដោយ។

ទោះបីជាបានរាយការណ៍ពីការបើកលុយឧបត្ថម្ភមិនបាន ប្រាប់ទៅកាន់អាជ្ញាធរភូមិ ឃុំ យ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានដំណោះស្រាយណាមួយជូនពួកគាត់ឡើយ ខណៈការរកនេសាទពុំបានមកផ្គត់ផ្គង់ជីវភាព ពោលគឺសង្ឃឹមប្រាក់ឧបត្ថម្ភរបស់សម្តេចតេជោនេះហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការព្រួយចិត្តរបស់អ្នកស្រី ឃៀន ម៉ាលី និងអ្នកស្រី ដាំ ស្រី រស់នៅភូមិតានូន ដែលត្អូញត្អែរប្រាប់អ្នកសារព័ត៌មានអំពីការពុំបានទទួលសាច់ប្រាក់ណាមួយសោះឡើយពីបណ្ណសមធម៌ក្រីក្រអំឡុងពេលកូវីដ១៩​រាតត្បាត ដើម្បីដោះស្រាយទ័លជីវភាពរស់នៅសព្វថ្ងៃ។

ប្រជាពលរដ្ឋក្រីក្រកម្រិត លើកឡើងទៀតថា រាល់អាជ្ញាធរភូមិឃុំកោះអញ្ជើញហៅពួកគាត់ទៅផ្ទៀងផ្ទាត់បណ្ណសមធម៌ នៅសាលាឃុំ គឺពួកគាត់ទៅចូលរួមផ្ទៀងផ្ទាត់ ហើយជាប់ជាជនក្រីក្រ ដូចប្រជាពលរដ្ឋដ៏ទៃទៀតដែរ ចុះហេតុអ្វីបើកប្រាក់នៅតាមសាខាវីងគ្រប់កន្លែងក្នុងមូលដ្ឋានពុំមិនសោះហ្មង។ ក្រៅពីពលរដ្ឋ២គ្រួសារនេះ ក៏មាន១គ្រួសារទៀតជួបប្រទះបញ្ហាដូចគ្នាដែរ។

ពលរដ្ឋក្រីក្ររស់នៅដាច់ស្រយោលដដែល អះអាងរសៀលថ្ងៃទី២០ សីហាថា សម្រាប់គ្រួសារពួកគេ ជុំបើក​លុយមុន គឺអាចបាន២៥០.០០០រៀល និយាយពីលេខកូដ គឺមិនខុសនោះទេ វាយតែតាមលេខ​លើបណ្ណ។

បើសួរទៅមេឃុំតានូន និយាយថា ឃើញសាច់ប្រាក់មានក្នុងកុង តែដល់ពេលទៅបើកលុយបើកមិនបាន?។ នៅពេលខកខានមិនបានបើកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលបែបនេះធ្វើឱ្យជីវភាពគ្រួសារកាន់តែលំបាកទៅៗ ដូច្នេះសំណូមពរដល់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក្រសួងសង្គមកិច្ច ជាពិសេសសម្តេចតេជោ មេត្តាជួយអន្តរាគមន៍ដោះស្រាយធ្វើយ៉ាងណាឱ្យពួកគាត់បានថវិកាឧបត្ថមនេះមកវិញផង។

បញ្ហានេះ គឺត្រូវបានលោក វាំង វីរៈ មេឃុំតានូន ទទួលស្គាល់ថាពិតជាមានករណីពលរដ្ឋមិនបានបើកប្រាក់ឧបត្ថម្ភជិត៦ខែប្រាកដមែន ដោយរូបលោកក៏បានសម្របសម្រួបល និងទាក់ទងផ្តល់ព័ត៌មានទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុងដែលតែមិនទាន់ឃើញមានចំណាត់ការឆ្លើយតបនោះទេ។

លោកមេឃុំតានូន បញ្ជាក់ដែរថា លោកពុំដឹងច្បាស់ទេថា បញ្ហាមកពីបច្ចេកទេសខាងមន្ទីរឬក្រសួងសង្គមកិច្ចឬយ៉ាងណាឡើយ។ ពលរដ្ឋមកសាលាឃុំរាល់ខែ ដើម្បីសុំឱ្យជួយដោះស្រាយ ពេលអាជ្ញាធរឆេកកុង​គណនេយ្យពលរដ្ឋឃើញមានទឹកប្រាក់នៅក្នុងកុង ដល់ពេលឱ្យពួកគាត់ទៅបើកបែរជាបើកមិនបាន។

ចំណែកឯលោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង តបបំភ្លឺថា ក្រុមមន្រ្តីកំពុងធ្វើការងារនេះតម្រូវឱ្យពលរដ្ឋ៣គ្រួសារខាងលើមកផ្ទៀងផ្ទាត់ក្រីក្ររបស់ពួកគាត់នៅសាលាឃុំជាថ្មីតាមរយៈប្រព័ន្ធបច្ចេកវិទ្យា រួចហើយបន្តបញ្ចូនសុំទៅខាងក្រសួងជួយដោះស្រាយជាបន្ទាន់ តែមិនទល់មកនេះរូបលោកក៏មិនទាន់បានដំណោះស្រាយពីក្រសួងទេ។

លោក គង់ រឿង ឱ្យដឹងបន្ថែមថា ករណីដូចគ្នា គឺពុំមែនកើតមានតែនៅឃុំតានូនទេ នៅឃុំត្រពាំងរូង ស្រុកកោះកុង ក៏មាន៥ទៅ៦ករណីដែរ។ ជួនកាលនៅតាមសង្កាត់ ក្នុងក្រុងខេមរភូមិន្ទ កើតច្រើនករណី ដោយកន្លងទៅបានដោះស្រាយជាបន្តបន្ទាប់។

មន្រ្តីជំនាញក៏ធ្លាប់ដោះស្រាយច្រើនករណីជូនពលរដ្ឋអស់ហើយ អ្វីដែលជាការខ្វះចន្លោះខ្លាចក្រែងតែស្មៀនឃុំ ឬមេឃុំមិនបានចូលពិនិត្យឡើងវិញក្នុងប្រព័ន្ធទើបជាហេតុកើតមានបើកសាច់ប្រាក់មិនបានដដែល។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពន្យល់ថា ប្រជាពលរដ្ឋការបើកប្រាក់ឧបត្ថម្ភអំឡុងពេលកូវីដមិនបាន គឺមានហេតុផល២ ទី១-ពាក់ព័ន្ធនឹងការដកសិទ្ធិ ព្រោះតែមេឃុំមើលឃើញពីកត្តាជីវភាពរបស់ពលរដ្ឋរួចផុតពីការលំបាក និងទី២-ភាពមិនប្រក្រតីនៃសមាជិកគ្រួសាររបស់ពលរដ្ឋម្នាក់ៗ។

ដូច្នេះ ករណី៣គ្រួសារនៅខេត្តកោះកុងដែលមន្រ្តីបានបញ្ចូនទៅក្រសួងរួចរាល់ លោក ឈួរ សុបញ្ញា សុំពេលវេលាពិនិត្យដោះស្រាយស្រាវជ្រាវជូនពលរដ្ឋដែលមានតម្រូវការចាំបាច់។

ក្រសួងសង្គមកិច្ច ក៏បង្ហាញពីខ្សែទូរស័ព្ទHotlineមួយ ដើម្បីមហាជន ឬពលរដ្ឋទទួលផលពីការបើកសាច់ប្រាក់ឧបត្ថម្ភអាចផ្តល់ព័ត៌មានទាន់ពេលវេលា គឺ092/015 216 888។

បើតាមលោកប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេស នៅក្នុងខែមិថុនា កន្លងទៅ មានការផ្លាស់ប្តូរជុំដែលខេត្តកោះកុង ជាខេត្តមួយត្រូវបានផ្លាស់ប្តូរជុំពីជុំទី១១មកប្រើប្រាស់ជុំទី១៤ ដូច្នេះ​​ប្រជាពលរដ្ឋប្រមាណ៥ម៉ឺនគ្រួសារ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប កំពង់ស្ពឹ ព្រៃវែង និងខេត្តមណ្ឌលគិរី ដោយសិទ្ធិពីគ្រួសារមានជីវភាពក្រលំបាកហើយ។

មានន័យមុនខែមិថុនា ពលរដ្ឋអាចដកសាច់ប្រាក់បាន បើចូលដល់ខែមិថុនា កក្កដា សីហា មិនអាចបើកសាច់ប្រាក់បានឡើយ៕ អត្ថបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម