Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន អះអាងជាថ្មីថា អ្នកចាក់វ៉ាក់សាំង ២ ខែ ហើយទៅចាក់ដូសទី ៣ ក៏គ្មានប្រយយោជន៍

បានផុស

នៅ

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា អ្នកចាក់វ៉ាក់សាំងទើបបាន២ខែហើយចង់ចាក់ដូសទី៣ក៏មិនមានប្រយោជន៍អ្វីដែរហើយណាមួយវាខុសទៅនឹងគោលការណែដែលបានកំណត់ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៍មានក្នុងឱកាស យកអំណោយរបស់សម្តេចតេជោ ជូនលោកតាលោកយាយដែលមានអាយុ១០០ឆ្នាំ នៅខេត្តស្វាយរៀង កាលពីថ្ងៃទី២១សីហា លោកស្រីបានបន្តថា “មានអ្នកខ្លះចាក់វ៉ាក់សាំងទើប​បាន២ខែបង្ខំចង់ចាក់ដូសទី៣អាហ្នឹងវាអត់ប្រយោជន៍ទេ។ អីចឹងបានជាគេកំណត់ពេលវេលាមួយក្នុងការចាក់បើវាខុសគ្នាបន្តិចបន្តួចវាមិនមានបញ្ហាអ្វីទេហើយយើងក៏មិនត្រូវហ៊ានពេកដែរ”។

លោកស្រីបានបន្តថា វ៉ាក់សាំងបើចាក់ចូលក្នុងខ្លួនយើងហើយមិនអាចយកចេញមកវិញបានទេ។ដូចនេះមុននឹងសម្រេចចិត្តចាក់ត្រូវគិតគូរឱ្យបានច្បាស់លាស់ហើយត្រូវមើលលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ។

លោកស្រីបានណែនាំដល់ប្រជាពលរដ្ឋកុំមានសុទិដ្ឋិនិយមខ្លាំងពេកថាបានចាក់វ៉ាក់សាំងរួចហើយលែងការ​ពារ​ខ្លួននោះគឺត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារខ្លួន៣កុំ៣ការពារដើម្បីការពារការខ្លួនជំងឺកូវីដ១៩មកខ្លួនយើងផង ក្រុមគ្រួសារនិងសហគមន៍យើងផងដែរ។

លោកស្រីបានលើកឡើងទៀតថា “សូមយើងកុំរំពឹងថាវីរុសកូវីដ១៩នឹងរលាយសូន្យពីទឹកដីនាពេលឆាប់ៗនេះឱ្យសោះ។ខ្ញុំហ៊ាននិយាយដូច្នេះព្រោះវីរុសនេះបានបំប្លែងខ្លួថ្មីតទៅទៀតហើយយើងក៏មិនដឹងថាទៅថ្ងៃមុខវាបំប្លែងខ្លួនទៅជាអ្វីទៀតដែរ”។

លោកស្រីបានបញ្ជាក់ថា ប៉ុន្តែបើទោះបីជាវីរុសកូវីដ១៩មានការបំប្លែងខ្លួនថ្មីក៏ដោយការចាក់វ៉ាក់សាំងជាមធ្យោ​បាយមួយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការចម្លងពីធ្ងន់ទៅស្រាលនិងកាត់បន្ថយអ្នកជំងឺសម្រាកពេទ្យផងដែរ។ដូចនេះសូមប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងទៅតាមវេនរបស់ខ្លួនដើម្បីឱ្យមានភាពស៊ាំក្នុងសហគមន៍ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នេះ។

គិតត្រឹមថ្ងៃទី២១សីហាឆ្នាំ២០២១កម្ពុជាចាក់វ៉ាក់សាំងដល់មនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅមានចំនួន​៨៦៩៦៥២៤នាក់ស្មើនឹង៨៦.៩៧ភាករយធើបនឹងគោលដៅ១០លាននាក់ ។ចាក់ដល់កុមារចាប់ពីអាយុ១២​ឆ្នាំដល់១៧ឆ្នាំចំនួន៩២៧៧៣៦នាក់ស្មើនឹង៤៧.១៧ភាគរយធៀបនឹងគោលដៅជិត២លាននាក់និងចាក់ដូសទី៣ឬដូសជំរុញបានចំនួន៤៧៦៨៩៨នាក់៕ ដោយ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម