Connect with us

ព័ត៌មានជាតិ

កសិដ្ឋានចិញ្ចឹមបង្កងចិត្តស្រីអូន ភូមិចំការឃ្លៃ ពេល ៣ ឆ្នាំកន្លងមកនេះខិតខំចិញ្ចឹមបង្កងទទួលបានជោគជ័យ

បានផុស

នៅ

លោកស្រី ទុយ សុផានី ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលី នៅភូមិចំការឃ្កៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២២ ខែសីហានេះ បានឱ្យដឹងថា ឆ្លងកាត់ការយក ចិត្តទុកដាក់នួវបទពិសោធន៍ជាក់ ស្តែងក្នុងការចិញ្ចឹមបង្កងអូស្ត្រាលី រយៈពេល៣ ឆ្នាំកន្លងមកនេះ កសិដ្ឋានចិញ្ចឹមបង្កងរបស់លោកស្រីត្រូវបានអតិថិជនគាំទ្រ កាម៉ង់ទិញដូរទាំងបង្កងសាច់ និងពូជបង្កងជាច្រើនម៉ឺនក្បាល ធ្វើឱ្យកសិដ្ឋានចិញ្ចឹមបង្កងរបស់លោកស្រី និងលោក នង ណារិទ្ធ ជាស្វាម៉ី រកចំណូលផាត់ថ្លៃដើមចំណីបង្កងចេញ បានប្រមាណពី ៤ ទៅ ៥ លាន​រៀល ក្នុង១ ខែៗ ដែលអាចផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសារបានល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ទុយ សុផានី បានបញ្ជាក់ឱ្យដឹងទៀតថា ដើមឡើយកសិដ្ឋានចិញ្ចឹមបង្កងនេះមានអាងចិញ្ចឹមបង្កង​តែ ៤ អាង ប៉ុណ្ណោះ។ ក្រោយមកដោយសារការខិតខំរៀនសូត្រនូវបច្ចេកទេស និងបទពិសោធន៍ជាក់ ស្ដែងជាបន្តបន្ទាប់មក ធ្វើឱ្យគុណភាព និងលទ្ធផលនៃការបង្កាត់កូនបង្កងមានកំណើនទ្វេឡើងធ្វើឱ្យកសិដ្ឋានចិញ្ចឹមបង្កងរបស់គាត់បង្កើនអាងចិញ្ចឹមបង្កងសរុបបាន ១២ អាង និងស្រះចិញ្ចឹមបង្កងបាន ២ ស្រះ ថែមទៀត។

លោក នង ណារិទ្ធ ត្រូវជាស្វាមី លោក ស្រី ទយ សុផានី ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង បានបញ្ជាក់ឱ្យដឹងដែរថា ចំពោះការផ្គត់ផ្គង់បង្កងជូនអតិថិជនវិញ ក្នុងមួយខែៗ កសិដ្ឋានលោកអាចផ្គត់ផ្គង់បង្កងសាច់បានចន្លោះពី ៤០ ទៅ ៥០ គីឡូ ដែលក្នុងមួយគីឡូថ្លៃពី ២៥ ដុល្លារ ទៅ ៣០ ដុល្លារ តាមបង្កងតូចតាមធំ។

ចំណែកបង្កងមេពូជវិញ បានផ្គត់ផ្គង់ជូនអតិថិជន ប្រមាណពី ១០០ទៅ ១២០ ក្បាល ក្នុងមួយៗខែ ដោយក្នុងមួយក្បាលមានតម្លៃ ៥ ដុល្លារ។

ចំពោះសភាពការណ៍ជំងឺកូវីដ១៩ វិញ មិនបានប៉ះពាល់ដល់ការលក់ ដូរបង្កងសាច់ ឬបង្កងមេពូជឡើយដោយមានអតិថិជនជិតឆ្ងាយបានកំម៉ង់ទិញជាហូរហែមិនដាច់ឡើយ។

ជាមួយ និងការលក់មេពូជបង្កងអូស្ត្រាលីនេះដែរ កសិដ្ឋានរបស់លោកនៅនូវបានជួយផ្ដល់នូវការប្រឹក្សាអំពីបច្ចេកទេសនៃការចិញ្ចឹមបង្កងអូស្ត្រាលី ជូនអតិថិជនដែលបានជាវមេពូជទៅចិញ្ចឹមផងដែរតាំងពីដើមដៃ រហូតដល់ពេលប្រ មូលផលដោយមិនលាក់លៀមបច្ចេកទេសនោះឡើយ។

ដោយឡែកក្រៅពីការចិញ្ចឹមបង្កងអូស្ត្រាលី នៅក្នុងកសិដ្ឋានរបស់លោកបច្ចុប្បន្ន ក៏មានចិញ្ចឹមមាន់ស្រែ ចិញ្ចឹមទា និងកំពុងចិញ្ចឹមកង្កែបបង្កាត់យកកូនលក់ផងដែរ ដើម្បីបង្កើនមុខរបរឲ្យបានច្រើន មានគ្រប់រដូវកាល សំរាប់ផ្គត់ផ្គង់តម្រូវការរបស់អតិថិជននៅក្នុងមូលដ្ឋាន៕ ដោយ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម