Connect with us

ព័ត៌មានជាតិ

ចុះ​យក​សំណាក​មនុស្ស១៩​នាក់ នៅ​អង្គការ​មណ្ឌល​ថែទាំ​ជំនួស​និង​ផ្តល់​ជីវិត​ថ្មី​នៃ​កុមារ​ នៅ​វាល​ស្បូវ

បានផុស

នៅ

​បុគ្គលិក​១៩​នាក់ ត្រូវ​បាន​ក្រុម​ពេទ្យចុះសំណាក ក្រោយ​សង្ស័យ​មាន​ជាប់ពាក់ព័ន្ធ​ជាមួយអ្នកឆ្លង​កូវីដ នៅ ក្នុងភូមិ​ព្រែក​ជាង​ព្រំ សង្កាត់​វាល​ស្បូវ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ កាល​ពីម្សិលមិញ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​រសៀល​ថ្ងៃទី​២១​ ខែសីហា​នេះ​ ក្រុមគ្រូពេទ្យ​បង្អែក​ច្បារអំពៅ​សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​វាល​ស្បូវ ​ចុះ​ទៅ​យក​សំណាក​បុគ្គលិក​ចំនួន​១៩​នាក់ ​ស្ថិត​ក្នុង​អង្គការ​មណ្ឌល​ថែទាំ​ជំនួស​និង​ផ្តល់​ជីវិត​ថ្មី​នៃ​កុមារ​ ដែល​សង្ស័យ​មាន​ផ្ទុក​វីរុស​កូ​វីដ​១៩​។

​យោងតាម​ប្រភពពី​លោកស្រី យន់ សុផល ចៅសង្កាត់​វាល​ស្បូវ​បាន​ឲ្យ​ដឹងថា ​ទីតាំង​អង្គការ​ខាងលើ ​គឺ​ស្ថិត​ក្នុងភូមិ​ព្រែក​ជាង​ព្រំ សង្កាត់​វាល​ស្បូវ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។ ​មូល​ហេតុដែល​ក្រុមគ្រូពេទ្យ​ចុះ​យក​សំណាក​ទៅ​បុគ្គលិក​ទាំង​១៩​នាក់​នេះ​ គឺ​មាន​ការសង្ស័យថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​១៩​។​ បន្ទាប់ពី​យក​សំណាក​រួចមក​គ្រូពេទ្យ​ បាន​ធ្វើ​ការបិទ​ខ្ទប់​ទីតាំង​អង្គការ​ខាងលើ​រង់ចាំ​ចេញ​លទ្ធផល​ពី​ប៉ា​ស្ទឺ​រ​សិន​។

​គួរបញ្ជាក់​ក្នុង​ថ្ងៃទី​២១ ​ខែសីហា​នេះ​ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​២​នាក់​ ដែល​សុទ្ធសឹង​ជា​មនុស្ស​ចាស់​វ័យ​៩០​ឆ្នាំ​ឯណោះ​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២៥ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម