Connect with us

ព័ត៌មានជាតិ

បិទខ្ទប់ផ្លូវបេតុងមួយខ្សែ ក្បែរវត្តសាមគ្គីរង្សី ដើម្បីតេស្តិ៍សំ​ណាកអ្នកពាក់ព័ន្ធ វីរ៉ុសបំប្លែងថ្មីដែលតា

បានផុស

នៅ

ក្រុមមន្ត្រីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ បានសម្រេចធ្វើការបិទខ្ទប់ផ្លូវប៉េតុងមួយខ្សែប្រវែងប្រមាណ៥០​ម៉ែត្រ ក្បែរវត្តសាមគ្គីរង្សី ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដើម្បីសហការជាមួយក្រុមគ្រូពេទ្យចុះធ្វើការតេស្តិ៍សំណាកលើពលរដ្ឋពាក់ព័ន្ធ ក្រោយពិនិត្យរកឃើញមានបុរសជាពលរដ្ឋរស់នៅតំបន់នោះម្នាក់ មានវិជ្ជមានវីរ៉ុសបំលែងថ្មីដែលតា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី១ បានប្រាប់អោយដឹងថា បុរសជាពលរដ្ឋ ដែលត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញមានវិជ្ជមាននូវវីរ៉ុសបំលែងថ្មីដំបូងនោះ មានសមាជិកគ្រួសាររស់នៅសរុប១១នាក់ ហើយបច្ចុ​ប្បន្នរូបគេ (អ្នកវិជ្ជមាន) ត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តយកទៅព្យាបាល ខណះអ្នកពាក់ព័ន្ធ កំពុងធ្វើការតេស្តិ៍សំណាក។

យ៉ាងណាមិញ គិតត្រឹមម៉ោង១៦ល្ងាចថ្ងៃខែដដែល អ្នកពាក់ព័ន្ធរស់នៅក្នុងផ្លូវដែលត្រូវបិទខ្ទប់ គឺកំពុងត្រូវក្រុមគ្រូពេទ្យចុះធ្វើសំណាកទាំងអស់ផងដែរ ដោយក្នុងនោះ ពុំទាន់ដឹងថា មានចំនួនមនុស្សសរុបប៉ុន្មាននាក់អោយប្រាកដឡើយ ហើយក៏ពុំទាន់ដឹងអំពីលទ្ធិផល នៃការតេស្តិ៍សំណាកផងដែរ៕

ដោយ៖ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម