Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួបប្រជុំ​ជាមួយ​មេបញ្ជាការ​ កងទ័ពជើងគោក​សិង្ហ​បុរី

បានផុស

នៅ

​ក្រោយពី​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​ កងទ័ពជើងគោក ​អាស៊ាន​លើក​ទី​២១ (21st ACAMM) តាមរយៈ​ប្រព័ន្ធ Virtual Conference ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ជួប​ប្រជុំ​តាមរយៈ​ប្រព័ន្ធ Virtual Conference ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ទោ GOH SI HOU មេបញ្ជាការ​កងទ័ព ជើងគោក​សិង្ហ​បុរី ដើម្បី​រក្សា​ការ​ភ្ជាប់​ទំនាក់ទំនង​ល្អ និង​បន្ត​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កងទ័ពជើងគោក​ នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​រំលឹក​ផង​ដែរ​ថា ឧ​ត្ត​ម​សេនីយ៍​ទោ GOH SI HOU ទើបបាន​ដឹកនាំ​គណៈ ប្រតិភូ​កងទ័ពជើងគោក​សិង្ហ​បុរី មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ លើក​ទី​១ នៅ​កម្ពុជា កាលពី​ខែ​មករា ឆ្នាំ​២០២០ កន្លងទៅ​។​

​ក្នុង​ជំនួប​លើក​នេះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា និង​សិង្ហ​បុរី ជាពិសេស​ផល​ប៉ះពាល់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដែល​កើតមាន​បន្ទាប់ពី​មានការ​រាតត្បាត​ក្នុង​តំបន់ និង​ពិភពលោក​ក្នុង​រយៈពេល​ជិត ០១ ឆ្នាំ​កន្លង​មក​នេះ និង​បាន​ចែករំលែក​ផ្លាស់ប្តូរ​បទពិសោធន៍​ល្អៗ​ទៅវិញទៅមក​លើ​ការចូលរួម​របស់​កង​ទ័ព​ជើងគោក​ នៃ​ប្រទេស​ទាំងពីរ ជាមួយ​រដ្ឋាភិបាល​រប​ស់​ខ្លួន​ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​រាតត្បាត​សាកល​នេះ​។​

​ក្រៅពីនេះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​បន្ត​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាពិសេស ​ក្នុង​ផ្នែក​អប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​ជំនាញ​សំខាន់ៗ​មួយ​ចំនួន ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅ​ពេល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល​ឡើងវិញ កិច្ច​សហប្រតិបត្តិការ​ទាំងនេះ ​នឹង​កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​បន្ថែម​ទៀត​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម