Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនមេខ្យល់នាំពលករ​ចេញ​ទៅ​ថៃ បញ្ជូនទៅ​តុលាការ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានអនុវត្តតាមដីកាបង្គាប់របស់លោក លឹម សុគន្ធារ៉ា ប្រធានក្រុមប្រឹក្សាជំនុំជំរះ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យចុះចាប់ខ្លួនមេខ្យល់ម្នាក់ជាប់ចោទពីបទការនាំពលករចេញទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់កន្លងមក។

ការចាប់ឃាត់ខ្លួនមេខ្យល់បាននៅវេលាម៉ោង១០ព្រឹក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ភឿង ម៉ាន់ សិង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពឺត ពេត ហៅ ពឺន ពេត ភេទប្រុសអាយុ ៣៨ឆ្នាំ នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជននេះជាមេខ្យល់នាំពលករចេញទៅប្រទេសថៃយ៉ាសកម្មដោយខុសច្បាប់ ទើបតែថ្ងៃនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួន។

ជនសង្ស័យម្នាក់នេះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ខែសីហា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ១២ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម១៣ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១៦ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

ជីវិតកម្សាន្ដ៤៤ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម