ព័ត៌មានជាតិ
បិទហាង ដាយម៉ិនម៉ាស្សា (Diamond Massage) បង្កប់សេវាកម្មផ្លូវភេទ
ទីតាំងម៉ាស្សា លំដាប់សម្រួលអារម្មណ៍មួយកន្លែង ដែលកំពុងល្បី តាមបណ្តាញសង្គមពីការតេសួរសេវាតម្លៃរបស់ភ្ញៀវជាមួយភ្នាក់ងារម៉ាស្សានោះ ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌដូនពេញសហការជាមួយកម្លាំងជំនាញចុះទៅដល់ទីតាំងនោះ ដើម្បីចាត់ការតាមនីតិវិធី ស្រាប់តែដឹងខ្លួនទាន់គេចចាក់សោបាត់អស់។
ទីតាំងហាងម៉ាស្សា ដែលកំពុងល្បីតាមបណ្តាញសង្គមនោះមានយីហោ ដាយម៉ិនម៉ីសេក (Diamond Massage) ដែលបើកទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ ដោយចំហ និងបង្ហោះពេញបណ្ដាញសង្គមFacebook ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ សហការជាមួយ មន្ទីរទេសចរណ៍ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកបិទទីតាំងនោះ ដោយឃាត់បានតែបុរសម្នាក់ ដែលជាសន្ដិសុខទៅសួរនាំ នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ។
ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ធ្វើឡើងនៅ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage) ចំណុចផ្ទះលេខ៤៨C ផ្លូវលេខ២២២ មូលដ្ឋានសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា ចំពោះទីតាំងម៉ាស្សានេះ មិនអនុញ្ញាតឲ្យមានការបើកដំណើរការឡើយនិង យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺឆ្លង COVID-19 គឺត្រូវបានបិទជាយូរមកហើយ តែដោយឡែកទីតាំងម៉ាស្សា បើកលួចលាក់ល្មើសនិងបទបញ្ជារបស់អាជ្ញាធរ ត្រូវបិទទីតាំងជាស្ថាពរតែម្ដង។ ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនបុរសម្នាក់ ដែលតាំងខ្លួនជាសន្តិសុខ ដើម្បីនាំខ្លួនទៅសួរនាំបន្ថែម៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ រថយន្តតទ្រុង៦គ្រឿង ឋិតក្នុងចំណាត់ការកាត់ទ្រុងចេញ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង