Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ណា​ខ្លះ​ មាន​គោរមងារ​បន្ថែម​ពី​លើ​តួនាទី​ដឹកនាំ​នៅ​ក្រសួង?

បានផុស

នៅ

មាន​ឥស្សរជន និង​រដ្ឋមន្រ្តី​ជាន់ខ្ពស់​មួយ​ចំនួន ​បាន​ទទួល​គោរមងារ​បន្ថែម​ក្រៅ​ពី​តួនាទី​ជា​រដ្ឋមន្រ្តី​ដឹកនាំ​នៅ​តាម​ក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ទទួល​បាន​គោរមងារ​សម្តេច​ក្រឡា​ហោម ស ខេង។

-ឯកឧត្តម ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ទទួល​បាន​គោរមងារ សម្តេច​ពិជ័យ​សេនា ទៀ បាញ់។

-លោក​ជំទាវ ម៉ែន សំអន ឧបនាយក​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា​ និង​អធិការកិច្ច ទទួល​បាន​គោរមងារ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន សំអន។

-ឯកឧត្តម ប៊ិន ឈិន ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី ទទួល​បាន​គោរមងារ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន​។

-ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទទួល​បាន​គោរមងារ ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​។

-ឯកឧត្តម ចម ប្រសិទ្ធិ ទេស​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា​និង​នវានុវត្តន៍ ទទួល​បាន​គោរមងារ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធិ។

-ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ទទួល​បាន​គោរមងារ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន។

គួរ​បញ្ជាក់ថា នៅ​នីតីកាលទី ៦ នៃ​រដ្ឋសភា​ រដ្ឋាភិបាលមាន​សមាសភាព​រដ្ឋមន្រ្តី​ចំនួន ២៩ រូប រួមមាន​៖

១- ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី
២- សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
៣- សម្តេចពិជ័យសេនា ទៀ បាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិ
៤- ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៥- ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៦- ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៧- ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
៨- ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
៩- ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា និង​នវានុវត្តន៍
១០- ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
១១- ឯកឧត្តម ឆាយ ថន រដ្ឋមន្រ្តី​ក្រសួង​ផែនការ
១២- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
១៣- ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
១៤- ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
១៥- ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
១៦- ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
១៧- ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
១៨- ឯកឧត្តម កើត រិទ្ធ (ជំនួសឯកឧត្តម អង្គ វង្សវឌ្ឍានា) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
១៩- លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច
២០- ឯកឧត្តម ជា វ៉ាន់ដេត (ជំនួស​ឯកឧត្តម ត្រាំ អ៊ីវតឹក) រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
២១- ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
២២- ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
២៣- លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
២៤- ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
២៥- ឯកឧត្តមឈិត សុខុន (ជំនួស​ឯកឧត្តមហ៊ឹម ឆែម) រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
២៦- លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
២៧- ឯកឧត្តម អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
២៨- ឯកឧត្តម ព្រុំ សុខា (ជំនួស​ឯកឧត្តមពេជ្រ ប៊ុនធិន) រដ្ឋមន្រ្តី​ក្រសួ​ងមុខងារ​សាធារណៈ
២៩- ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិការ​អាកាសចរណ៍៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម