Connect with us

ព័ត៌មានជាតិ

សុំលុយម្ដាយយកទៅសងបំណុលគេ ម្ដាយមិនឲ្យដុតផ្ទះខ្ទេច

បានផុស

នៅ

សុំ​លុយ​ពី​ម្ដាយ​យកទៅ​សងបំណុល​គេ ពេល​សុំ​លុយ​ពី​ម្តាយ​មិនបាន សម្រេចចិត្ត​ដុត​ផ្ទះ​ចោល​ខ្ទេច រួច​គេចខ្លួន​បាន​មួយថ្ងៃ ត្រូវ​សមត្ថកិច្ច​ចាប​យ​បាន ។

ហេតុ​ការ​ណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២១ វេលាម៉ោង១២​និង​១៥​នាទី នៅ​ចំណុច ភូមិតា​ដោល​ទី១ ឃុំអំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះ​ឈ្មោះ យុន ផាត ភេទស្រី អាយុ៦៨​ឆ្នាំ មានទីលំនៅភូមិតា​ដោល​ទី១ ឃុំអំពៅព្រៃ ស្រុក កណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករ (​ត្រូវ ជា​ម្តាយ​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ឈ្មោះ សេន ម៉ៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅភូមិតា​ដោល​ទី១ ឃុំអំពៅព្រៃ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិន​ពិតប្រាកដ ។

សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ មុនពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ បាន​សុំ​លុយ​ពី​ម្ដាយបង្កើត​របស់ខ្លួន ដើម្បី​យកលុយ​ទៅ​សងបំណុល​គេ ប៉ុន្តែ​ម្ដាយ​មិន​ឲ្យកូនប្រុស​ខឹងហើយ​ម្ដាយ​គំរាម​​ថា​ “​និង​ដុត​ផ្ទះ​ចោល “​លុះដល់​ថ្ងៃទី​២១ ខែសីហា​ឆ្នាំ ២០២១ វេលា​ម៉ោង កើ​ត​ហេតុ ដោយឃើញ​ម្តាយ​មិន​នៅផ្ទះ (​ទៅធ្វើ​ស្រែចម្ការ​)​បាន​ឡើង​ទៅ​លើ​ផ្ទះ​ប្រមូល​ខោអាវ ក្រណាត់ មុង​ភួយ ពូក ដាក់​គ​នៅ​មាត់ទ្វា រួចដាក់គន្លឹះ ទ្វា​ខាងក្នុង​ជាប់ដុត​ផ្ទះ​បណ្ដាលឱ្យ​ឆេះ​ខូចខាត​ទាំងស្រុង។ ក្រោយ​ពី​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​រួច ជនសង្ស័យបាន​រត់​គេចខ្លួនបាត់​។

លុះដល់ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលា​ម៉ោង០៧​និង​៣០​នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អំពៅព្រៃ បាន​ចាប់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋា​ននគរបាលស្រុក​កណ្តាលស្ទឹង ដើ​ម្បីកសាង សំនុំរឿង​តាម នីតិវិធី៕

អត្ថបទ ៖ ឆៃ យ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម