ព័ត៌មានជាតិ
ក្រសួង សម្រេចប្រគល់សិទ្ធិជូនរដ្ឋបាលរាជធានីខេត្ត បង្កើតមជ្ឈមណ្ឌលទទួលព្យាបាល អ្នកញៀនថ្នាំ
លោក ម៉ែន សុចិត្រ តំណាង លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ចាប់ពីថ្ងៃនេះ ក្រសួងសង្គមកិច្ច បានសម្រេចប្រគល់សិទ្ធិជូនរដ្ឋបាលរាជធានីខេត្ត បង្កើតមជ្ឈមណ្ឌលសម្រាប់ទទួលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយខ្លួនឯង។
លោករដ្ឋលេខាធិការ ថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ខណៈពេលតំណាង លោក វង សូត អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិភាក្សា ពិនិត្យ និងសម្រេច លើសេចក្ដីព្រាងប្រកាស ស្ដីពីការប្រគល់សិទ្ធិជូនរដ្ឋបាលរាជធានីខេត្ត បង្កើតមជ្ឈមណ្ឌលសម្រាប់ទទួលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន នៅទីស្ដីការក្រសួង។
ក្នុងនាមតំណាង លោករដ្ឋមន្ត្រី វង សូត នោះ លោក ម៉ែន សុចិត្រ បានថ្លែងថា ជាការពិតណាស់ទិសដៅរបស់ក្រសួងសង្គមកិច្ច ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានជំរុញលើការបណ្ដុះបណ្ដាលជំនាញផ្សេងៗ ក៏ដូចការលើកកម្ពស់ជីវភាពរបស់បងប្អូនជនពិការ កុមារ និងជួយព្យាបាលអ្នកញៀនថ្នាំ តាមរយៈគ្រប់សាខាមូលនិធិជនពិការ និងមជ្ឈមណ្ឌលនៅទូទាំងប្រទេសមិនទុកឲ្យបងប្អូនណាម្នាក់នៅឯកាឡើយ។
លោករដ្ឋលេខាធិការ បានថ្លែងថា បងប្អូនជនពិការ កុមារកំព្រា អ្នកញៀនថ្នាំ តែងតែទទួលបានការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ដោយថែទាំព្យាបាល តាមរយៈក្រសួងសង្គមកិច្ច និងអំណោយជួយឧបត្ថម្ភជាបន្តបន្ទាប់ពីសប្បុរសជន។ បន្ថែមពីនោះ ក៏ដូចរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីAccess ដែលឧបត្ថម្ភនូវសម្ភារៈការពារទាំងនេះ ដល់មជ្ឈមណ្ឌលជនពិកា អ្នកញៀនថ្នាំ តាមបណ្តាខេត្តរាជធានី ដែលកន្លងមកនេះ ធ្លាប់បានជួយឧបត្ថម្ភចំនួន៣មជ្ឈមណ្ឌលរួចមកហើយ និងបន្តផ្តល់ជូនមជ្ឈមណ្ឌលផ្សេងទៀតនាពេលខាងមុខ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ