Connect with us

ព័ត៌មានជាតិ

​កូរ៉េ​ ក្លាយ​ជា​ប្រទេស​ធំ លំដាប់​ទី២ ដែល​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​​

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​មាន​ប្រសាសន៍​ថា គិតមកដល់​បច្ចុប្បន្ន​នេះទុន​វិនិ​យោគមកពីប្រទេសកូរ៉េ នៅកម្ពុជា មានតម្លៃជាង៥​ពាន់លានដុល្លារអាមេរិក ​​ដែលធ្វើឲ្យកូរ៉េ ក្លាយ​ជា​ប្រ​ទេស​ធំលំដាប់ទី២ ដែលបានវិនិយោគនៅកម្ពុជា។

​ការលើកឡើងរបស់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​ធ្វើ​ឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ថ្មី​ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។

​លោក​រដ្ឋមន្ត្រី បានបន្តថា ជាក់ស្តែងទំហំពាណិជ្ជកម្មកម្ពុជា និងសាធារណរដ្ឋកូរ៉េ​ ក្នុងឆ្នាំ២០១៩កន្លងទៅ​បាន​ឈានដល់ជាង១៥០០លានដុល្លារអាមេរិក ហើយនឹងបន្តកើនឡើងជាបន្ត​បន្ទាប់ទៀតនៅពេលដែល​កម្ពុជា​និង​កូរ៉េ ​ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បានបន្តទៀតថា«កម្ពុជា និងកូរ៉េ កំពុង​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​ឈាន​ទៅ​ចុះ​ហត្ថលេខាដាក់ឱ្យដំណើរការជាធរមាន នាពេលឆាប់ៗនេះ។ កិច្ចព្រមព្រៀងនេះនឹងជំរុញឲ្យទំហំពាណិជ្ជកម្ម និងការវិនិយោគកាន់តែមានការកើនឡើង ហើយវិនិយោ​គិន​កូរ៉េ ក៏នឹងមកកម្ពុជាបន្ថែម ដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យជាច្រើនទៀត»។

​លោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មីប្រចាំកម្ពុជាបាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​នេះ​មានក្រុមហ៊ុន​ សហគ្រាស របស់កូរ៉េ ដែលមកវិនិយោគនៅប្រទេសកម្ពុជា មាន​ចំនួន១៥០​ដោយ​មានជនជាតិកូរ៉េ ប្រមាណជិត២ពាន់នាក់ និងមានកម្មករ និយោជិត ប្រមាណ៥ម៉ឺននាក់។

លោកទួត បានបន្តថា ក្នុងចំណោមរោងចក្រ សហគ្រាស១៥០​ ក្នុងនោះ មាន៥០រោងចក្រ​​​ផលិតផល​កាបូប​ និងផ្នែកកាត់ដេរ។

​លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលកន្លងមកបានជួយដល់ ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ(NEA) ដើម្បីឲ្យអង្គភាពមួយនេះ មាន​ប្រសិទ្ធិភាព​ក្នុងការផ្តល់សេវាការងារ ជូនដល់​អ្នកស្វែងរក​ការងារធ្វើ ក៏ដូចជានិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្មផងដែរ៕

អត្ថបទ ៖ សំអឿន
 
 
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម