Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ផ្ដល់អំណោយ​ជូនប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥

បានផុស

នៅ

ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ ជាមួយថវិកាមួយចំនួនផងនោះ ត្រូវបានលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបន្តទៅឲ្យបងប្អូនជាប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ ដើម្បីសម្រួលដោះស្រាយការលំបាក ខណៈដែលរាជធានីភ្នំពេញបាននឹងកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោក ហ៊ុន ម៉ានី ,លោកស្រី យឹម ឆៃលីន, លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ានី និងលោកស្រីដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគនិងថវិកាខាងលើនេះ ជូនដល់បងប្អូនប្រជាការពារខណ្ឌនិងសង្កាត់ទាំង១០៥ ដែលមានចំនួនរហូតដល់៣០៥២កញ្ចប់ ដែលក្នុង១កញ្ចប់មានថវិកាចំនួន២ម៉ឺនរៀល មី១កេសតូច ទឹកដោះគោខាប់៤កំប៉ុង ថ្នាំនឹងច្រាសដុសធ្មេញ១ឈុតនិងសាប៊ូលុច១ដុំ (សម្រាប់ប្រជាការពារម្នាក់ៗ) ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺ​កូវីដ-១៩​នេះ តាមការចង្អុលណែនាំពីសម្ដេចតេជោហ៊ុនសែន រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ទាំង​អស់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩នេះ ។

លោកបានបញ្ជាក់ថា ភ្នំពេញបានផ្ទុះការរីករាលដាលកូវីដ-១៩ធំ ចូលក្នុងសហគមន៍២០កុម្ភៈ ហើយបានស្រាកស្រាន្តទៅវិញនៅក្នុងចុងខែមិថុនានេះ ។ ក្នុងព្រឹត្តិការណ៍នេះ សម្ដេចតេជោ ក្រៅពីខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ហើយនោះ សម្តេចតេជោ នូវបានស្វះស្វែង រកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋថែមទៀត ដែលធ្វើឱ្យជំងឺកូវីដ-១៩មានការថយចុះយ៉ាងខ្លាំង ។

លោកបញ្ជាក់ថា ថ្ងៃទី២២ សីហា ម្សិលមិញនេះ ជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ បានកើតមានឡើងតែ​៦៨នាក់ ប៉ុណ្ណោះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ត្រូវបន្តយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩អោយកាន់តែល្អប្រសើរឡើងថែមទៀត។

លោក ហ៊ុន ម៉ានី ក្នុងឱកាសនោះ បានមានប្រសាសន៍ ថ្លែងពីការកោតសរសើរយ៉ាងខ្លាំងចំពោះអាជ្ញាធររាជធានី​​ភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ កងកម្លាំង ប្រដាប់អាវុធទាំងាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត លះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយមិនគិតពីថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកហ៊ុនម៉ានី ក៏នៅតែជំរុញឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដោយហេតុថា កូវីដ-១៩ វាមិនបញ្ចប់ត្រឹមនេះទេ វានឹងបន្តរស់នៅជាមួយយើងទៅមុខទៀតដែលយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ឲ្យបាន។

លោកបញ្ជាក់ផងដែរថា ការផ្ដល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញនៅពេលនេះ គឺជាអំណោយរបស់លោកនិងលោកស្រី ព្រមទាំង សប្បុរសជន ហើយនេះ មិនមែនជាលើកទី១ទេ ហើយក៏មិនមែនជាលើកចុងក្រោយដែរ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម