Connect with us

ព័ត៌មានជាតិ

អាយុ ៨ ឆ្នាំ លោក​ព្រឿង ឈៀង ចូល​សិល្បៈ ពេល​​តាម​ជីដូន​​ទៅហាត់​​របាំ​ក្នុងវាំង

បានផុស

នៅ

ដោយមានជីដូនឈ្មោះ ម៉ម យឹមយ៉ាន ជាគ្រូធំបង្ហាត់របាំព្រះរាជទ្រព្យ តាមដង្ហែព្រះមហាក្សត្រីយ៉ានីកុសុមៈនារីរ័ត្ន សេរីវឌ្ឍនា​ ព្រះមាតាសិល្បៈខ្មែរ លោកសាស្ត្រាចារ្យព្រឿង ឈៀង ត្រូវបានជីដូន​ឧស្សាហ៍នាំទៅមើលគេហាត់សមរបាំ តាំងពីអាយុ៤ឆ្នាំ ធ្វើឲ្យលោកមានចំណាប់អារម្មណ៍លើតួស្វា គួបផ្សំនឹងនិស្ស័យពីកំណើត​ផង លោកក៏បានចាប់ផ្ដើមចូលសិល្បៈពេញសិទ្ធិនៅអាយុ៨ឆ្នាំ ព្រមទាំងមានឱកាសចេញសម្ដែងនៅក្រៅប្រទេសក្នុងអាយុ៩ឆ្នាំទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចពិភាក្សាពិសេស ក្នុង​តួនាទី​ជា​គណៈកម្មការវាយតម្លៃក្នុងកម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ ឯកឧត្តមសាស្រ្តាចារ្យ ព្រឿង ឈៀង បានមានប្រសាសន៍ថា «សិល្បៈជាព្រលឹង និងអត្តសញ្ញាណជាតិ។ ជំនឿ និងសាសនាជាមូលដ្ឋានគ្រឹះនៃសិល្បៈវប្បធម៌ខ្មែរ។ យើងអភិរក្ស ដើម្បីអភិវឌ្ឍ យើងអភិវឌ្ឍក្នុងស្មារតីអភិរក្ស។ បើទោះបីជាយើងអភិវឌ្ឍសិល្បៈតាមកាលៈទេសៈមែន តែការវិវត្តនេះត្រូវឈរលើអត្តសញ្ញាណជាតិ»។

ក្នុងនាមជាអតីតនាដកផ្នែករបាំព្រះរាជទ្រព្យ និងមានជំនាញឯកទេសខាងរបាំប្រជាប្រិយ និងល្ខោនខោល លោកគ្រូក៏បានសង្កត់ធ្ងន់ដែរថា «កាតព្វកិច្ចរបស់មនុស្សជំនាន់ក្រោយ ដើម្បី​ការពារ និងលើកស្ទួយសិល្បៈមាន៣ គឺចូលរួមអភិរក្ស ចូលរួមអភិវឌ្ឍ និងចូលរួមទទួលខុសត្រូវ»។

លោកសាស្រ្តាចារ្យ ព្រឿង ឈៀង គឺជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយកាលពីថ្មីៗនេះ លោកក៏​ត្រូវ​បាន​ជ្រើសរើស​ជាគណៈកម្មការមួយរូប ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២។

គណៈកម្មការមេប្រយោគរូបនេះ ក៏បានចែករំលែកនូវអនុសាសន៍សម្រាប់អ្នកមានបំណងចូលរួមប្រឡងក្នុងវិញ្ញាសារបាំ ឬល្ខោនផងដែរថា ដើម្បីទទួលបានពិន្ទុល្អ ត្រូវមានលក្ខណសម្បត្តិ៣យ៉ាង គឺទីមួយ ល្អមើល (សម្លៀកបំពាក់សមរម្យត្រឹមត្រូវ មានអលង្ការ យកអវៈយវៈដងខ្លួនជាឧបករណ៍ ចលនាជាមធ្យោបាយ រាំមានជួរ ក្រឡា ស្រុះគ្នា មានមនោសញ្ចេតនាក្នុងខ្លួន ទើបមានសោភ័ណ), ទីពីរ ពីរោះត្រចៀក និងទីបី ល្អគិត។

គួរបញ្ជាក់ថា កម្មវិធីវង់តន្ត្រីខ្មែរ ផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្រ្តីករ ដែលបានបើកឱកាសស្វាគមន៍ដល់អ្នកស្នេហាវិស័យសិល្បៈបុរាណខ្មែរគ្រប់ទម្រង់ បញ្ចេញនូវទេពកោសល្យរបស់ខ្លួន ក្នុងវិញ្ញាសា «សិល្បៈបុរាណចម្រុះ»៕

         

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២៥ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៥៣ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម