Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ទទួលស្បៀងពីសប្បុរសជន សម្រាប់​ជួយដល់ពលករធ្វើចត្តាឡីស័ក

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជំនួយសង្គ្រោះបន្ទាន់ជាស្បៀងពីលោក ឡាំ វ៉ាន់ហៃ អគ្គនាយកធនាគារ BIDC ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង នាព្រឹកថ្ងៃច័ន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ ដែលបានផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ជាស្បៀង ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

តាមរយៈ កាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះរបស់វិស័យឯកជននាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា បាននឹងកំពុងជូបប្រទះនូវការរាតត្បាតពីមេរោគកូវីដ-១៩ ។ ជាពិសេស សម្រាប់ត្រៀមបម្រុងទុក្ខផ្គត់ផ្គង់ដល់បងប្អូនពលករខ្មែរធ្វើការចំណាកស្រុក ដែលបានត្រលប់មកពីប្រទេសជិតខាង ក្នុងការធ្វើចត្តាឡីស័កនៅតាមផ្ទះនៅមូលដ្ឋានរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ។
ជំនួយសង្គ្រោះបន្ទាន់ជាស្បៀងនាពេលនេះរួមមាន ៖ ១. អង្ករ ១០តោន មី ៦០០កេសតូច ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១៩ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ៥៧ នាទី មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម