Connect with us

ព័ត៌មានជាតិ

ភូមិគីរីអភិវឌ្ឍន៍ កំពុងរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិ បច្ចុប្បន្នមានភ្ញៀវទេសចរទៅលេងរាប់ពាន់​នាក់ពេលចុងសប្ដាហ៍

បានផុស

នៅ

លោក មុំ សារ័ត្ន ប្រធានភូមិបាលស្រុកសាមគ្គីមានជ័យ នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ នេះបាននិយាយឱ្យដឹងថា ភូមិគីរីអភិវឌ្ឍន៍ ស្ថិតនៅក្នុង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ គឺជាភូមិថ្មីមួយដែលទើបនឹងបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដែលមានប្រជាពលរដ្ឋរស់នៅជាង ២០០ គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិគីរីអភិវឌ្ឍន៍ មានសម្បត្តិព្រៃភ្នំក្រំថ្មធម្មជាតិ គួរជាទីមោទក្ក ដែលអាចបង្កើតបានជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្អលប្រណិតក្នុងថ្ងៃអនាគត។

លោក មុំ សារ័ត្ន បានបន្តថា ដោយពិនិត្យឃើញសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិ និងមានការឯកភាពពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជិតមួយខែនេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យបាននិងកំពុងកសាងផ្លូវលំដីស ប្រវែង ២៥០០ ម៉ែត្រ នៅតាមព្រៃជាប់ជើងភ្នំក្រមថ្ម និង កំពុងទាក់ទងជាមួយមន្ទីរធន ធានទឹកកសាងទំនប់បង្ហៀរទឹកមួយកន្លែងនៅចំកណ្ដាលតំបន់ព្រៃភ្នំខាង​លើនេះ ដើម្បីត្រៀមផ្គត់ផ្គង់ទឹក និងត្រៀមកសាងរោងលក់ដូរ និងដាក់អំពូលសូឡា តាមដងផ្លូវខាង លើនេះសម្រាប់ជួលឱ្យប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានលក់ដូរចំណីអាហារ ជូនភ្ញៀវទេសចរដែលមកលេងកម្សាន្ត ឬក៏អាចមកបោះជំរុំកម្សាន្ត នៅក្នុងកម្មវិធីជួបជុំនានា នៅក្នុងតំបន់ទេសចរណ៍ដែលមានសក្តានុពលមួយនេះផង​ដែរ។

លោកប្រធានភូមិបាលស្រុកបានបញ្ជាក់ឲ្យដឹងទៀតថា ផ្ទៃដីព្រៃភ្នំដែលរដ្ឋបាលស្រុកទុកកសាងតំបន់ទេស​ចរណ៍ធម្មជាតិខាងលើនេះមា នទំហំ ៦០ហិកតា ដែលបានវាស់ វែងចុះបញ្ជីរួចហើយ ជាដីរដ្ឋគ្រប់គ្រងដោយរដ្ឋបាលស្រុកសាមគ្គីមានជ័យ។

ចំណែកចំណូលដែលបានពីការជួលរោងលក់ដូរក្នុងតំបន់ទេ សច​រណ៍ធម្មជាតិនេះ ត្រូវគ្រប់គ្រងដោយរដ្ឋ​បាល​ស្រុកសាមគ្គីមានជ័យ ដែលក្នុងទិសដៅខាងមុខនឹងត្រូវបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិ គិរីអភិវឌ្ឍន៍។

ទាក់ទងនឹងតំបន់ទេសចរណ៍ព្រៃភ្នំក្រំថ្មធម្មជាតិនេះ លោក ស៊ុ សុវណ្ណ មេភូមិគិរីអភិវឌ្ឍន៍ ក៏បានបញ្ជាក់ឱ្យដឹងថា សព្វថ្ងៃនេះនៅរៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ អាទិត្យក៏មានភ្ញៀវទេសចរណ៍មកពីភ្នំពេញ និងពីបណ្ដាស្រុកផ្សេងៗ បានជិះរថយន្តមកលេងកម្សាន្តរាប់រយគ្រឿង ដែលមានមនុស្សរាប់ពាន់នាក់មកហូប ចុកនិងអង្គុយលេងកម្សានតាមព្រៃភ្នំក្រំថ្មយ៉ាងសប្បាយរីករាយផងដែរ។

លោកមេភូមិគិរីអភិវឌ្ឍន៍ ក៏សូមអំពាវនាវផងដែរដល់ភ្ញៀវទេសចរដែ លមកលេងកំសាន្តក្នុងតំបន់នេះទាំងអស់ សូមមេត្តាជួយរក្សាអនាម័យ និងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម