Connect with us

ព័ត៌មានជាតិ

ការចរចានាំចេញ ផ្លែមៀនប៉ៃ លិនទៅថៃ និងចិន ស្ថិតក្នុងដំណាក់កាល ត្រួតពិនិត្យសមាសភាព​ចង្រៃ

បានផុស

នៅ

ប្រទេសកម្ពុជា បានព្យាយាមធ្វើការចរចា បើកទីផ្សារផ្លែមៀនប៉ៃលិន ជាមួយប្រទេសថៃ និងប្រទេសចិន តាំងពីឆ្នាំ ២០១៩ មកម្ល៉េះដែលមកដល់ពេលនេះ ប្រទេសទាំងពីរនោះ មិនទាន់ឯកភាពនៅឡើយ ខណៈពេលដែលមានការរាតត្បាតកូវីដ-១៩កំពុងបន្ត។ មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលទទួលការចរចា បើកទីផ្សារផ្ទាល់ជាមួយភាគីថៃ និងភាគីចិន បានបញ្ជាក់ថា ការចរចាកំពុងស្ថិត ក្នុងដំណាក់កាលត្រួតពិនិត្យ ពិសេសលើការត្រួតពិនិត្យសមាសភាពចង្រៃ ដែលមាននៅលើផ្លៃមៀន របស់កម្ពុជា។

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថា ២២ ខែ សីហាថា «ការចរចាបើកទីផ្សារនេះ គឺយើងចាប់ផ្ដើម ជាមួយប្រទេសថៃ និងប្រទេសចិន តាំងពីឆ្នាំ២០១៩មកម្ល៉េះ ហើយនៅក្នុងប្រទេសនីមួយៗ គេមានច្បាប់របស់គេ មុននឹងអាចនាំទំនិញចូលណាមួយ ពីប្រទេសផ្សេងៗ។ លោកបញ្ជាក់ថា ពាក្យបច្ចេកទេស គេហៅថា ទំនិញជាប់បញ្ញត្តិ ឬទំនិញជាប់កម្រិតកំណត់ ត្រូវតែមានការចរចាពិភាក្សា ហើយត្រូវមានការឯកភាព ទៅលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យ នៃប្រទេសទាំងពីរ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរជម្រាបថា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានធ្វើការចរចា​ជាមួយថៃ ដើម្បីបើកទីផ្សារ​នាំចូល​មៀន​កម្ពុជា ទៅប្រទេសថៃ តាំងពីថ្ងៃ១៦ ខែសីហា ឆ្នាំ២០១៩ម្លេះ តែរហូត​មក​ទល់​ពេលនេះ ការចរចារ​មិនទាន់​ សម្រេចលទ្ធផល​ឯកភាពគ្នា ​ស្ដីពី លក្ខខណ្ឌ​តម្រូវភូតគាម​អនាម័យ ​សម្រាប់ការនាំចេញផ្លែមៀន ប៉ៃលិនទៅថៃនៅ​ឡើយទេ។

មិនទាន់ឯកភាពគ្នា ដោយសារថា ប្រទេសថៃ ក៏មានដាំផ្លៃមៀន (តាង៉ែន)នេះ ហើយគេមានក្រុមហ៊ុនរហូតជិត១០០ សម្រាប់នាំចេញទៅកាន់ប្រទេសចិន។ ទន្ទឹមនោះកម្ពុជា ក៏បាន​ចរចា​ជាមួយចិនផងដែរ ដើម្បីនាំចូលផ្លែ​មៀនប៉ៃលិនកម្ពុជា ទៅចិន កាលពីថ្ងៃ៥ ខែមិថុនា ឆ្នាំ២០១៩ តែចិនក៏មិនទាន់​សម្រេច​លទ្ធផល​ឯកភាពដែរ ដោយសារការរតត្បាតនៃកូវីដ-១៩ ដែលបង្កការរាំងស្ទះ មិនឲ្យអ្នកជំនាញ នៃប្រទេសទាំងពីរ អាចមកធ្វើការពិនិត្យជាក់ស្តែងនៅក្នុងចំការមៀនប៉ៃលិន របស់កម្ពុជា។

លោក ងិន ឆាយ បានបន្តថា «ដូច្នេះប្រទេសកម្ពុជា បានបើកការចរចាជាមួយថៃ និងជាមួយចិន ក្នុងអំឡុងខែមិថុនាឆ្នាំ២០១៩ ដើម្បីចរចាបើកទីផ្សារ ជាពិសេសគឺយើងចាប់ ផ្ដើមវិភាគអំពីហានិភ័យ នៃសមាសភាពចង្រៃលើដំណាំមៀនប៉ៃលិន ក៏ប៉ុន្តែការចរចានេះ មិនទាន់បានជោគជ័យ នៅឡើយដោយសារប្រទេសទាំងពីរ ប្រទេសថៃ និងប្រទេសចិន បានឆ្លើយតបមកវិញថា គេកំពុងពិនិត្យឯកសារ ដោយសារសភាពការណ៍បច្ចុប្បន្ន មានការរាតត្បាតកូវីដ-១៩ គេមិនអាចទាន់ បញ្ជូនអ្នកបច្ចេកទេសរបស់គេ ចុះមកពិនិត្យស្ថាន ផ្លែមៀនប៉ៃលិននៅក្នុងចម្ការមៀនរបស់ប្រទេសកម្ពុជានៅឡើយ។ ជាការសង្ខេបមក ការចរចា គឺស្ថិតនៅក្នុងដំណាក់កាល ត្រួតពិនិត្យឯកសារមានន័យថា កំពុងពិនិត្យសមាសភាពចង្រៃ នៅក្នុងផ្លែមៀនរបស់កម្ពុជា»។

លោកអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានបន្តថា បើទោះបីកម្ពុជា មានរោងចក្រកែច្នៃវេចខ្ចប់ និងសំអាតសមាសធាតុចង្រៃ លើផ្លែមៀនប៉ៃលិនក៏ដោយ តែក៏មិនប្រាកដថា កម្ពុជាអាចនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសថៃ និងប្រទេសចិនបានភ្លាមៗនោះដេរ។ ជាមួយនេះលោក ងិន ឆាយ ក៏បានអំពាវនាវ ឲ្យអ្នកវិនិយោគទុនណា ដែលបានវិនិយោគទៅលើការ សង់រោងចក្រកែច្នៃវេចខ្ចប និងសំអាតសមាសធាតុចង្រៃ រួចហើយត្រូវរាយការណ៍មកក្រសួង ដើម្បីទទួលបានច្បាប់អនុញ្ញាត។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើការអំពាវនាវ ចំពោះអ្នកដែលមានបំណងវិនិយោគ លើការនាំចេញផលិតផលផ្លែមៀនស្រស់ ឲ្យចូលរួមជាមួយក្រសួងក្នុងការ ជំរុញការនាំចេញផលិតផលផ្លែមៀនស្រស់ ទៅកាន់ទីផ្សារបរទេស ដោយពិនិត្យលទ្ធភាពធ្វើការវិនិយោគ ក្នុងការសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនា សម្ព័ន្ធដែលមានស្រាប់ឲ្យបានទាន់ពេលវេលា និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្រូបយកផលិតផលមកធ្វើការកែច្នៃនាំចេញឲ្យបានជាអតិបរមាភ្លាមៗ នៅក្រោយពេលមានការឯកភាព ជាមួយប្រទេសនាំចូលលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។

ផ្លែមៀនប៉ៃលិន ជាប្រភេទទំនិញ ជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាមអនាម័យ ដែលតម្រូវឲ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទី ផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យ នៃប្រទេសនាំចូលជាមុន តាមរយៈការស្នើសុំ វាយតម្លៃហានិភ័យសមាសភាពចង្រៃ ពាក់ព័ន្ធនឹងការនាំចូលផ្លែមៀនប៉ៃលិននេះ៕ (ដោយ)៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម