Connect with us

ព័ត៌មានជាតិ

Updated៖អាជ្ញាធរសម្រេចបិទទីតាំងម៉ាស្សា យីហោ ដាយម៉ិន

បានផុស

នៅ

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា ទីតាំងម៉ាស្សាយីហោ ដាយម៉ិន មិនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើយ ដើម្បីការពារជំម្ងឺឆ្លង COVID-19 គឺត្រូវបានបិទជាយូមកហើយ តែដោយឡែកទីតាំងម៉ាស្សា បើកលួចលាក់ល្មើស និងបទបញ្ជារបស់អាជ្ញាធរ ត្រូវបិទទីតាំងជាស្ថាពរតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage) ចំណុចផ្ទះលេខ៤៨C ផ្លូវលេខ២២២ មូលដ្ឋានសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការចុះពិនិត្យនេះ គឺបន្ទាប់ពីទីតាំងហាងម៉ាស្សានេះ កំពុងល្បីតាមបណ្តាញសង្គម ដែលបើកមានសេវា និងបញ្ចុះតម្លៃពិសេស ដែលគេសង្ស័យថា អាចមានបង្កប់សេវាផ្លូវភេទ ទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម