Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ប្រាប់ឲ្យ​​ក្រុមហ៊ុនស្ថាបនា​​​ផ្លូវ​ជាតិ ៤៨ ទៅ​កោះកុង​ យក​គោលការណ៍​ឲ្យ​​មាំ​ដូច​​សាងសង់​នៅ​កូរ៉េ

បានផុស

នៅ

គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ នៅព្រឹកមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ដោយ​មាន​ការ​ចូលរួមពី​តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសនិងភាគីពាក់ព័ន្ធ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្រ្តី​ស្នើ​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ដែល​ទទួល​ខុសត្រូវ​សាងសង់​ផ្លូវជាតិ​លេខ​ ៤៨ ត្រូវ​ស្ថាបនា​ឲ្យ​បានរឹងមាំដូច​​ផ្លូវ​ដែល​ស្ថាបនានៅប្រទេស​កូរ៉េ ដោយយកមូលដ្ឋាននៅកូរ៉េជាគោលក្នុងការវាស់វែងសាងសង់ផ្លូវជាតិមួយ​ខ្សែ​នេះ​។

ផ្លូវជាតិ ៤៨ បំបែកចេញពី​ស្រុកស្រុក​អំបិល​មានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួងដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ខ្សែ​ផ្លូវ​នេះ​ប្រវែង១២២,៩ គីឡូម៉ែត្រ ត្រូវបាន​សាងសង់​​ជា​ពីរគន្លង និង​ប្រវែង​២៥,១​គីឡូម៉ែត្រ​មានចំនួន ០៤ គន្លង។ គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​នេះ ក៏​ជាគម្រោង​​ផ្លូវហាយវ៉េអាស៊ាន ​១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជាទៅ​ប្រទេស​ថៃ និងភ្ជាប់ទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិនត្រង់ក្រុងដាវ៉េ (Dawai) ប្រទេសភូមា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម