Connect with us

ព័ត៌មានជាតិ

ពលករ​ចំនួន​៧​នាក់ រួម​នឹង​មេខ្យល់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ជាប់​នៅ​ក្បែរ​អូរ​ព្រំដែន

បានផុស

នៅ

បាត់ដំបង ៖ មេខ្យល់​ម្នាក់​ត្រូវ​បាន​កម្លាំង​វរការពារ​ព្រំដែន​ឃាត់ខ្លួន ខណៈ​មេខ្យល់​រូប​នេះ​កំពុង​នាំ​ពលករ​ខ្មែរ​បម្រុង​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១១ និង ៣០ នាទី​ថ្ងៃត្រង់ កម្លាំង​នគរ​បាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨១៧​ប្រចាំ​ប៉ុស្តិ៍​ព្រំដែន​គីឡូ​១៣ បាន​សហការ​ទប់ស្កាត់​ពលករ​ខ្មែរ​បំរុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ តាម​បន្ទាត់​ព្រំដែន ក្រោម​ការដឹកនាំ​ពី​លោក​វរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការ​វរ​សេនា​តូច​នគរ​បាល​ការពារ​ព្រំដែន​លេខ​៨១៧​បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​សហការ​ជាមួយ​កម្លាំងយោធា​ផ្នែក​សឹក​រង​សំពៅ​លូន និង កម្លាំងយោធា​វរ​សេនា​តូច​៥៣៣ បាន​ធ្វើ​សកម្មភាព​ទប់ស្កាត់​ពល​ករ​ខ្មែរ​បំរុង​លួច​ឆ្លងដែន​ចូល​ទឹកដី​ថៃ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​នេះ​គឺ​មាន​ពលករ​ខ្មែរ​ចំនួន​០៧​នាក់ ក្នុងនោះ​ស្រី​០៤​នាក់ និង​ឃាត់​មុខសញ្ញា​នាំ​មនុស្ស​ឆ្លងដែន​ដែន​(​មេខ្យល់​)​ចំនួន​០១​នាក់ ឈ្មោះ យឹម​-​ជឿន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមាន​ទីលំនៅ ក្រុម​ទី​០១​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។

សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់ពី​កម្លាំង​បាន​សាកសួរ និង​ធ្វើ​ការអប់រំ​ណែនាំ​រួច កម្លាំង​បាន​ប្រគល់​ពលករ​ខ្មែរ​ទាំងអស់​រួម​ទាំង​មេខ្យល់​ឲ្យ​ទៅ​កម្លាំង​នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​សំពៅ​លូន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ដើម្បី​បញ្ជូន​ខ្លួន​មេខ្យល់​ទៅកាន់​តុលាការ៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម