Connect with us

ព័ត៌មានជាតិ

ពលករពីថៃ០៥នាក់ទៀតបានចេញទៅផ្ទះក្រោយពីធ្វើចត្តាឡីស័កអវិជ្ជមាន

បានផុស

នៅ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះបានចាត់ឱ្យ លោក ហេង ឡេង ប្រធានការិល័យអប់រំ និងប្រធានមណ្ឌលចត្តាឡីស័ក  លោក គឹម ណារ៉ូត អនុប្រធានផ្នែកសណ្ដាប់ធ្នាប់ខណ្ឌយកលិខិតអនុញ្ញាតចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ជូន និងសូមចូលរួមអបអរសាទរ ចំពោះពលករមកពីថៃចំនួន ០៥ នាក់ ទៀតដែលបានមកធ្វើចត្តាឡីស័ក និងយកសំណាក ( PCR ) ជាលទ្ធផល អវិជ្ជមាន ដើម្បីឱ្យពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាលើកទី៥ហើយដែលពលករជាអ្នកអវិជ្ជមានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលបានវិលត្រឡប់ទៅផ្ទះរបស់ពួកគាត់។

ពលករមកពីថៃទាំង ០៥ នាក់ បានថ្លែងអំណរអរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកមើលថែទាំ ផ្គត់ផ្គង់សម្ភារៈផ្សេងៗ និងអាហារមិនដែលខ្វះខាត។ ពួកគាត់ប្ដេជ្ញាចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានល្អបំផុត។

សូមបញ្ជាក់ថា ពលករមកពីថៃ ដែលបញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ សរុបចំនួន ៤៣ នាក់ និងបានអនុញ្ញតឱ្យវិលត្រឡប់ទៅផ្ទះវិញ ចំនួន ៣៥ នាក់។ ពលករនៅសល់ ចំនួន ០៨ នាក់ទៀត កំពុងបន្តបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនៅក្នុងមណ្ឌលចត្តាឡីស័កបន្ថែមទៀត៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ១២ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣០ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ៣៣ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម