Connect with us

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រាប់ឲ្យពលរដ្ឋទាំងអស់នៅវៀតណាម បង្កើនការប្រុងប្រយ័ត្នចំពោះព្យុះ រហូតដល់ចុងឆ្នាំ

បានផុស

នៅ

ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ សាធារណរដ្ឋសង្គមនិយមវៀតណាម បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសវៀតណាម បង្កើនការប្រុងប្រយ័ត្នខ្ពស់ចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០២១ ដែលក្នុងនោះមានព្យុះចំនួន៧ ទៅ៩ និងសម្ពាធត្រូពិកទាប ដែលនឹងបោកបក់នៅសមុទ្រខាងកើត ហើយក្នុងនោះ នឹងមានព្យុះចំនួន៤ នឹងបោកបក់ចូលដីគោករបស់ប្រទេស វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតបានបញ្ជាក់នៅលើសេចក្តីជូនដំណឹង ដែលទើបទទួលបាននៅព្រឹកថ្ងៃទី២៤ ខែសីហា នេះថា យោងតាមសារព័ត៌មានវៀតណាម (Viet Nam News) ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២១ ព្យុះចំនួន៧ ទៅ ៩ និងសម្ពាធត្រូពិកទាប នឹងបោកបក់នៅ សមុទ្រខាងកើត ហើយក្នុងនោះមានព្យុះចំនួន ៤ នឹងបោកបក់ចូលដីគោករបស់ប្រទេសវៀតណាម។

ចំពោះបណ្តាខេត្ត និងទីក្រុងនៅភាគកណ្ដាល និងតំបន់កណ្ដាលឈៀងខាងត្បូង នឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីខែតុលា វិច្ឆិកា និងធ្នូ ប៉ុន្តែភ្លៀងនឹងមិនធ្លាក់ខ្លាំងដូចឆ្នាំ២០២០ទេ។

ចំណែកអាកាសធាតុ នឹងចុះត្រជាក់លឿនជាងធម្មតា គឺនឹងផ្តើមពីចុងខែកញ្ញា ឬនៅដើមខែតុលា ហើយការចុះត្រជាក់ខ្លាំងអាច នៅពាក់កណ្តាលខែធ្នូ គឺឆាប់ជាងបណ្តាឆ្នាំមុនៗ។

ជាមួយគ្នានោះ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការងារ ឬមានវត្តមាននៅ វៀតណាម ជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីសុវត្ថិភាព និងជៀសវាងកើតមានបញ្ហាជាយថា ហេតុ និងត្រូវថែរក្សាសុខភាពឱ្យបានល្អ អនុវត្តវិធានការការពារ សុវត្ថិភាព ពាក់ម៉ាស រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវផងដែរ៕

ដោយ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម