Connect with us

ព័ត៌មានជាតិ

កម្ពុជាកំពុងដំណើរសាងសង់ស្ថានីយធ្យូងថ្ម៣ទីតាំងបន្ថែមទៀតមានអនុភាពជាង ១,៦០០មេហ្គាវ៉ាត់

បានផុស

នៅ

ភ្នំពេញ៖ បច្ចុប្បន្ននេះកម្ពុជាកំពុងដំណើរសាងសង់ស្ថានីយធ្យូងថ្មចំនួន៣ទីតាំងបន្ថែមទៀតដែលមានអនុភាពជាង ១,៦០០មេហ្គាវ៉ាត់នៅតាមខេត្តចំនួន៣។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ិចទ័រ ហ្សូនា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ស្ថានីយធ្យូងថ្មចំនួន៣កន្លែងដែលកំពុងសាងសង់នេះរួមមាន ស្ថានីយធ្យូងថ្មមានអនុភាព ៧០០មេហ្គាវ៉ាត់នៅ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្ថានីយធ្យូងថ្មមានអនុភាព ៧០០មេហ្គាវ៉ាត់ នៅស្រុកបទុមសាគរ ខេត្តកោះកុង និងស្ថានីយធ្យូងថ្មមានអនុភាព ២៦៥មេហ្គាវ៉ាត់ នៅភាគខាងជើងខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់ប្រភពធ្យូងថ្មរ៉ែរបស់កម្ពុជាផ្ទាល់។

យ៉ាងណាក៏ដោយ លោក មិនបានដឹងទេថា ស្ថានីយធ្យូងថ្មទាំង៣ទីតាំងនោះនឹងបញ្ចប់នៅពេលណានោះទេហើយក៏មិនបានដឹងថា នឹងវិនិយោគក្នុងទំហំទឹកប្រាក់ប៉ុន្មានដែរ ព្រោះថារាល់ការវិនិយោគលើស្ថានីយធ្យូងថ្មទាំងអស់គឺជាការវិនិយោគរបស់វិស័យឯកជនទាំងស្រុង។ ចំណែរដ្ឋាភិបាលអត់មានវិនិយោគទេ គ្រាន់តែពេល​បានថាមពលគេលក់ឱ្យក្រុមហ៊ុនអគ្គិសនីកម្ពុជា។

លោក វ៉ិចទ័រ ហ្សូនា បានបន្តទៀតថា បច្ចុប្បន្ននេះមានស្ថានីយធ្យូងថ្មចំនួន៣កន្លែងកំពុងដំណើរការរួចហើយដែលមានអនុភាពតម្លើងសរុបចំនួន ៦៧៥មេហ្គាវ៉ាត់ មានទីតាំងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម