Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជន ក្នុង​ខេត្តកំពង់ចាម ទទួលបាន​វ៉ាក់សាំង​ដូ​ស​ទី​៣

បានផុស

នៅ

​សមាជិក​អតីតយុទ្ធជន ក្នុង​ខេត្តកំពង់ចាម បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា ដែល​បានផ្តល់​វ៉ាក់សាំង​ចាក់​ជូន​ដោយ​ឥត​ថ្លៃ និង​ដើម្បី​ទប់ស្កាត់​ការពារ​ជំងឺ​ហើយ​បន្ត​អនុវត្ត​វិធានការ​អនាម័យ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ដូ​ស​ទី​៣ (​ដូ​ស​ជំរុញ​) ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូន​ដល់​អ​តីត​យុទ្ធជន ក្នុង​ខេត្តកំពង់ចាម នៅ​សាលាខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២១ ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ លំផាត់ សមាជិក​អចិន្ត្រៃយ៍​សមាគម​អតីតយុទ្ធជន​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា អមដោយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​សមាគម និង​ក៏មាន​ការចូលរួម​រួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​រដ្ឋបាលខេត្ត​, កង​កម្លាំង​ទាំងបី​, អាជ្ញាធរ​មូលដ្ឋាន​, ក្រុមគ្រូពេទ្យ រួម​នឹង​ការចូល​ចាក់​វ៉ាក់សាំង​ពី​សមាជិក សមាជិកា សាខាសមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ចាម ជាច្រើនរូប​ផងដែរ​។

​ឯកឧត្តម អ៊ុន ចាន់​ដា លើកឡើងថា “​ពលរដ្ឋ​កម្ពុជា និង​អតីតយុទ្ធជន​យើង​មានសំណាង​ណាស់ ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម អតីតយុទ្ធជន​កម្ពុជា ជា​មេដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត ហើយ​សម្តេច​តេ​ជោ លោក​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​ពួកយើង​គ្រប់ៗ​គ្នា​”​។

“​មាន​វ៉ាក់សាំង គឺ​យើង​មាន​កងការពារ​មួយ​យ៉ាងរឹងមាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩”​។ ក៏ប៉ុន្តែ​ទោះបីជា​យើង​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ រួចហើយ​ក្តី ក៏​ការចូលរួម​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ក៏​យើង​នៅតែ​បន្ត​ឱ្យបាន​ជាប់​ខ្លួន​៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម