Connect with us

ព័ត៌មានជាតិ

កម្ពុជាត្រៀមខ្លួនរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

បានផុស

នៅ

នៅដំណាច់ឆមាសទី២ ឆ្នាំ២០២១នេះ គ្រប់សកម្មភាពការងារកីឡាទាំងអស់ ត្រូវធ្វើឱ្យបានរួចរាល់ ហើយចាប់ពីដើមឆ្នាំ២០២២តទៅ គឺចាប់ផ្តើមអនុវត្តតែម្តង ពីព្រោះឆ្នាំ២០២២ គឺជាឆ្នាំបើកដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ នេះជាការលើក ឡើងបន្ថែមរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិ ការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAM SOC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍តាមប្រព័ន្ធបច្ចេកវិទ្យា ZOOM ដើម្បីជំរុញបន្ថែមលើកកិច្ចការសំខាន់ៗឱ្យកាន់តែស៊ីជម្រៅ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឱ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំនេះថា៖ “ក្រោយពីយើងបានរៀបចំនៅសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅឆមាសទី២រួចហើយ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន គឺយើងត្រូវធ្វើការរៀបចំ ឬក៏ធ្វើការប្រកាសនូវលទ្ធផលនៃសន្និបាតរបស់យើង ហើយដាក់ចេញនូវសកម្មភាពអនុវត្ត ដែលសកម្មភាពទាំងអស់ត្រូវបានសម្រេចនៅក្នុងសន្និបាតដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានដាក់ចេញនូវទិសដៅសំខាន់ៗ ដែលត្រូវធ្វើ”។

លោក វ៉ាត់ ចំរើន មានប្រសាសន៍បន្តទៀតថា៖ “អ៊ីចឹងថ្ងៃនេះ គឺយើងយកអ្វីដែលជាលទ្ធផលនៃសន្និបាត និងអនុសាសន៍ណែនាំរបស់សម្ដេចប្រធានយកមកបញ្ជាក់បន្ថែម បំភ្លឺបន្ថែមជូនដល់គណៈកម្មការជំនាញ CAMSOC ក៏ដូចជាសហព័ន្ធកីឡាជាតិទាំងអស់ ដើម្បីជំរុញយន្តការអនុវត្តបន្ត”។

លោកបន្ថែមថា ការអនុវត្តទៅតាមអ្វីដែលមានចែង និងកំណត់នៅក្នុងការសម្រេចរបស់គណៈអចិន្ត្រៃយ៍លោកបណ្ឌិត ថោង ខុន ក៏ដូចជាអគ្គលេខាធិការដ្ឋាន រួមជាមួយនឹងសហព័ន្ធកីឡាជាតិ ក៏ដូចជាគណៈកម្មការជំនាញទាំងអស់ឱ្យបានជ្រួតជ្រាបអំពីខ្លឹមសារអត្ថន័យពិតប្រាកដ នៃការជំរុញយន្តការអនុវត្តនៅក្នុងឆមាសទី២។ លោកមានប្រសាសន៍ថា ឆមាសទី២នេះត្រូវបន្តធ្វើឲ្យគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅទៅ លើការទទួលខុសត្រូវរបស់គណៈកម្មការនីមួយៗ ដែលបានសម្រេចតាមគោលដៅរបស់ថ្នាក់ដឹកនាំ។ អ្វីដែលសេសសល់ គឺត្រូវរៀបចំ និងសុំគោលការណ៍ថ្នាក់ដឹកនាំសម្រេចឱ្យបានរួចរាល់ នៅក្នុងដំណាក់កាលនៃឆមាសទីពីរឆ្នាំ២០២១នេះ ជាពិសេសគឺការរៀបចំឱ្យបានហ្មត់ចត់បំផុត។

អគ្គលេខាធិការរូបនេះបញ្ជាក់ថា គណៈកម្មការជំនាញនីមួយៗត្រួតពិនិត្យ និងតាមដានបន្ថែមលើកាលបរិច្ឆេទនៃការកំណត់អនុវត្តការងារ ឬហៅថាការកំណត់ពេលវេលាច្បាស់លាស់នៅក្នុងការអនុវត្តការងារ។ ជារួម គ្រប់គណៈកម្មការជំនាញទាំងអស់ ទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន ដោយនៅពេលនេះ គឺយកទៅអនុវត្តតាមផ្នែកជំនាញ ទាំងផ្នែកជំនាញកីឡា ទាំងផ្នែកការរៀបចំព្រឹត្តិការណ៍ ការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ចេញជាផ្លែផ្កា។ គណៈកម្មការជំនាញទាំងអស់បានទទួលនូវការឯកភាពគ្នានៅក្នុងអង្គប្រជុំពិសេសមួយទៀត គឺការបោះជំរុំហ្វឹកហាត់ វាត្រូវពន្លឿនឱ្យទាន់ពេលវេលា ឱ្យរួចរាល់ឱ្យលឿន ដើម្បីបំពេញនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការរក្សានូវការបង្កើនគុណភាពបច្ចេកទេសដល់ក្រុមកីឡាករ កីឡាកា រិនីជម្រើសជាតិ ដើម្បីកសាងសមត្ថភាពរបស់គាត់ដោយភ្ជាប់ជាមួយនឹងវិធានការទប់ស្កាត់កូវីដ-១៩។

ដូច្នេះនៅដំណាច់ឆមាសទី២ ឆ្នាំ ២០២១នេះ គ្រប់សកម្មភាពការងារទាំងអស់ត្រូវធ្វើឱ្យបានរួចរាល់ ហើយចាប់ពីដើមឆ្នាំ២០២២ តទៅទៅ គឺចាប់ផ្តើមអនុវត្តតែម្តង ពីព្រោះឆ្នាំ២០២២ គឺជាឆ្នាំបើកដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣តែម្តង៕

អត្ថបទ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម