Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ថ្នាំញៀន​ទម្ងន់​ប្រមាណ​៤០​គីឡូក្រាម តែ​ក្រុម​ឧក្រិដ្ឋ​ជន​ដឹងខ្លួន គេច​បាត់​ស្រមោល

បានផុស

នៅ

កម្លាំងយោធា​ការពារ​ព្រំដែន នៃ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​ សហការ​ជាមួយ​អាវុធ ហត្ថ​ខេត្ត​ស្ទឹងត្រែង បង្ក្រាប​បាន​គ្រឿងញៀន​ជាង​៤២​កញ្ចប់ ទម្ងន់​ប្រមាណ​៤០​គីឡូក្រាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើ​នេះ​បានធ្វើ​ឡើង ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ ថ្ងៃ​ទី ២៣ ខែ​តុលា​ ឆ្នាំ​២០២០ ​ចំណុច​បង្គោល​ព្រំដែន​បង្គោល​លេខ៣៤ និង​លេខ៣៥ ត្រង់​ភូមិសាស្ត្រ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ គ្រឿងញៀន​ខាងលើ ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន ​ដឹកជញ្ជូន​តាម​ម៉ូតូ​ ចូល​មក​ចំណុច​បង្គោល​លេខ០៣៤ ​និង០៣៥ ហើយក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ ធ្វើការ​បង្ក្រាប។​ ក្នុងនោះ​ក្រុម​ឧក្រិដ្ឋ​ជន​ ដឹងខ្លួន​ ក៏​រត់ចោល​ម៉ូតូ​ និង​វត្ថុតាង​គ្រឿងញៀន​ គេច​បាត់​ស្រមោល​តែម្ដង​។​

គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ ធ្វើការ​រឹបអូស​ និង​ដឹកជញ្ជូន ​មកកាន់​អាវុធហត្ថ​ខេត្ត​ស្ទឹង​ត្រែង​។​

បច្ចុប្បន្ន​ គ្រឿងញៀន​ខាងលើ ​ត្រូវបាន​ និង​កំពុង ធ្វើការ​រាប់​ និង​ថ្លឹង ​ដើម្បី​ដឹង​ពី​ចំនួន​ពិត​ប្រាកដ​៕​

អត្ថបទ ៖ ងិន​លីម

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

Sokha Hotels

ព័ត៌មានពេញនិយម