Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​បន្ត​បិទ​ខ្ទប់​ក្រុង​ស្ទឹងត្រែង​មួយ​សប្តាហ៍​បន្ថែមទៀត ​ខណៈ​កូវីដ​បម្លែង​ខ្លួន​មិនទាន់​ស្រាកស្រាន្ត​

បានផុស

នៅ

​អាជ្ញាធរខេត្ត​បន្ត​បិទ​ខ្ទប់​ក្រុង​ស្ទឹងត្រែង រយៈពេល ០៧​ថ្ងៃ​បន្ត​ទៀត ចាប់ពី​ម៉ោង ២៣:៥៩​នាទី​យប់​ថ្ងៃទី ២៤ ខែសីហា​នេះ​តទៅ ក្រោយ​វិទ្យាស្ថាន​(​ប៉ាស្ទ័រ​)​វិភាគ​លទ្ធផល​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ បំប្លែង​ថ្មី​(Delta)​គិត​ត្រឹម​ថ្ងៃទី២៣​សីហា​ម្សិលមិញ​នេះ កើន​ដល់២៨​នាក់​ និង​មាន​អ្នកជា​ចំនួន​ពីរ​នាក់​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​ការបិទ​ខ្ទប់​ក្រុង​ស្ទឹងត្រែង​បន្តទៀត​នោះ រដ្ឋបាលខេត្ត​នៅ​ថ្ងៃទី​២៣​ខែសីហា បានប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​១៣​នាក់​ថ្មី​បន្ថែមទៀត និងមាន​អ្នកជា​សះស្បើយ​ចំនួន​២៣​នាក់​។​ហើយ​គិត​ត្រឹម​ថ្ងៃទី​២៣​សីហា​ម្សិលមិញ​នេះ មាន​អ្នក​ឆ្លង​សរុប ៨៨៩ នាក់ ប្រភេទ​ដែល​តា ២៨​នាក់ អ្នកជា​សះស្បើយ ៥២៧ អ្នក​កំពុង​សម្រាក​ព្យាបាល ៣៥៥ អ្នក​ និង​អ្នក​ស្លាប់​ចំនួន៧​នាក់​។​

លោក ​មែន គង់​អ្នកនាំពាក្យ​សាលាខេត្ត​បានបញ្ជាក់​ថា ទាក់ទង​នឹង​វិធាន​ការបិទ​ខ្ទប់​ក្រុង​ស្ទឹងត្រែង គឺ​តាម​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​ត្រូវ​បន្ត​បិទ​ខ្ទប់​រយៈពេល ៧​ថ្ងៃ​បន្តទៀត​ដើម្បី​ទុក​លទ្ធភាព​ក្រម​ក្រុមការងារ​ជំនាញ​ស្រាវជ្រាវ​និង​ក្រុម​គ្រូពេទ្យ​របស់​យើង ខំប្រឹងប្រែង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​យកមក​ធ្វើ​សំណាក​ទាំងអស់ ឲ្យ​អស់​លទ្ធភាព នឹង​វាយតម្លៃ​លើ សភាពការណ៍​នោះ​បន្តទៀត​។ លោក​បន្តថា ​ជាក់ស្ដែង​កន្លងមក​អ្នក​ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ដោយមាន​ការសង្ស័យ​ក្រុមគ្រូពេទ្យ​ពេទ្យ​បាន​យក​វត្ថុ​សំណាក​បញ្ជូន​ទៅ​មន្ទីរពិសោធន៍​ថ្នាក់ជាតិ ក្នុងការ​ស្នើសុំ​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដើម្បី​ធ្វើការ​វិភាគ​រក​មេរោគ​ដែល​តា ប្រភេទ​បម្លែង​ថ្មី មកដល់​ថ្ងៃទី​២៣ សីហា​ម្សិលមិញ​នេះ លទ្ធផល​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ដែល​តា សរុប​កើន​ដល់២៨​នាក់​ហើយ​។

លោ​កបាន​បន្ត​ថែម​ទៀត​ថា ​អ្វីដែល​ខេត្ត​បន្ត​ការបិទ​ខ្ទប់​នេះ ​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នូវ​មេរោគ​បម្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ធានា​ការការពារ បាន​នូវ​អាយុជីវិត​ប្រជាជន ឲ្យ​បាន​គង់វង្ស និង​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​៕

អត្ថបទ៖ ​ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម