Connect with us

ព័ត៌មានជាតិ

​បន្ទាន់​!​ មក​ទល់​នឹង​ម៉ោង​ជិត​៩​យប់​នេះ ភ្លៀង​នៅតែបន្តធ្លាក់​នៅ​ក្រុង​ព្រះសីហនុ បណ្ដាល​ឲ្យ​លិច ផ្លូវ​សំខាន់ៗ​និង​ផ្ទះ​ពលរដ្ឋ

បានផុស

នៅ

​ព្រះសីហនុ ៖ មកទល់នឹង​ម៉ោង​ជិត​៩យប់​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១នេះ ភ្លៀង​មួយ​មេ​នៅ​តែ​បន្ត​ធ្លាក់​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​លំនៅឋាន​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ និង​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុងព្រះសីហនុ បាន​លិចលង់​យ៉ាង​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​នេះ​ បាន​កាត់​ផ្តាច់​ការធ្វើ​ចរាចរណ៍​ទាំងស្រុង​នៅតាម​ផ្លូវ​ទំនាប​ៗ ដោយ​ទឹកបាន​ជន់​ហូរ​ពីលើ​ស្ពាន​និង​លិច​ពីលើ​ផ្លូវ​ជិត​ស្មើ​ចង្កេះ​។ តំបន់​ដែល​ជំនន់​ទឹកភ្លៀង​ជន់​លិច​ខ្លាំងជាងគេ​នោះ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ​៤ ក្នុង​នោះ​មានដូចជា អូរ​១ អូរ​២ អូរ​៣ អូរ​៤ និង​អូរ​៥​។​ មកដល់​ម៉ោង​ជិត​៩យប់​នេះ​មេឃ​នៅតែ​បន្ត​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង។

ប្រភព​ដដែល​បាន​បន្ត​ថា កម្រិត​ទឹក​ភ្លៀង​មានកម្ពស់ ២៤៩មម និង​បើ​តាម​យោង​ការ​ព្យាករណ៍​ ករណី​ភ្លៀង​ធ្លាក់​នៅ​ខេត្តព្រះសីហនុ នឹង​បន្ត​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើន ដូច្នេះ​រដ្ឋបាល​ខេត្ត​សូមអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត ដោយ​ស្វែង​រក​ទីទួល​ដែល​មាន​សុវត្ថិភាព និង​កុំ​ធ្វើ​ដំណើរ​ចាកចេញ​ពី​លំនៅឋាន​ បើ​គ្មាន​ភាព​ចាំ​បាច់៕

ដោយ ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម