បែកធ្លាយ​ថៅកែ​បេនឡាន​ផ្សារ​ដើម​គរ​ប្រើ​កូនចៅ​ទារលុយ​ឡាន​តាក់ស៊ី​លើស​សៀវភៅ​បន្ទុក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បែកធ្លាយ​ថៅកែ​បេនឡាន​ផ្សារ​ដើម​គរ​ប្រើ​កូនចៅ​ទារលុយ​ឡាន​តាក់ស៊ី​លើស​សៀវភៅ​បន្ទុក

Published

on

ភ្នំពេញ ​៖ បែក​ធ្លាយ​ថៅកែ​បេនឡាន ផ្សារ​ដើម​គរ​ប្រើ​សន្តិសុខ​ឈរ​ទារ​លុយ​ពី​ក្បាល​ឡាន​តាក់ស៊ី​ និង​យក​លើស​សៀវភៅ​បន្ទុក ព្រមទាំង​បង្ក​ភាព​រញ៉េរញ៉ៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ដែល​ចាប់អារម្មណ៍​នោះ នៅ​ពេល​ដែល​អ្នកយកព័ត៌មាន ចុះទៅ​សួរនាំ​ត្រូវ​បាន​ក្រុម​អ្នក​រៀបចំ​សណ្តាប់​បេន តាម​ថតរូប​វិញ​ចំនួន​២​នាក់ ព្រមទាំង​តាម​ជាប់​នៅ​ពេល​ដែល​សួរនាំ ហាក់ដូចជា​ចង់​បិទបាំង​រឿង​មិន​ប្រក្រតី​មួយចំនួន​។

បេន​រថយន្ត​ ឬ ​ចំណតរថយន្ត​តាក់ស៊ី​ផ្សារ​ដើម​គរ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​ត្រូវបាន​គេ​ដឹង​ថា ជា​ចំណុច​រថយន្ត​តាក់ស៊ី​មួយ​ពី​ភ្នំពេញ​ទៅ​ខេត្តតាកែវ ,​កំពត និង​ពី​ភ្នំពេញ ទៅ​ខេត្តកំពង់ស្ពឺ ហើយ​ត្រូវបាន​ថៅកែ​បេន​ប្រើ​កូនចៅ​ឲ្យ​យក​លុយ​ខុសពី​សៀវភៅ​បន្ទុក​។ បន្ថែម​ពីលើ​នេះ​ទៀត​ថៅ​បេន​បាន​បើក​វិសាលភាព​បេន​ ដោយ​យក​លុយ​ពី​ក្បាល​ឡាន​រហូតដល់​មុខ​មជ្ឈមណ្ឌល​ចេនឡា។

បើតាម​អ្នករត់​តាក់​ស៊ី​ពី​ភ្នំពេញ​ទៅ​ខេត្តតាកែវ​ម្នាក់ បាន​ឲ្យ​ដឹង​ថា នៅ​តាម​ផ្លូវជាតិ​លេខ​២ មាន​កម្លាំង​នគរបាល​ដាក់​គោលដៅ​ចំនួន​២​កន្លែង នៅ​ចំណុច​ស្ពានដែក​មួយកន្លែង និង​នៅ​អូរ​ចំបក់​ក្បែរ​ទី​រួម​ខេត្តតាកែវ។

គោលដៅ​ទាំង​២​នេះ តែងតែ​ចេញមក​កាក់​ទារ​លុយ ឲ្យ​តែ​ឃើញ​រថយន្ត​តាក់ស៊ី មកដល់ ។ តាម​បើ​អ្នក​រត់​តាក់ស៊ី​រូប​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា កន្លែង​ខ្លះ ទារ​មួយ​ម៉ឺន​រៀល​ដាច់​និង​កន្លែង​ខ្លះទៀត សុំ​បាន​៥​ពាន់​រៀល​។

នៅពេល​ឃាត់​រថយន្ត នគរបាល​ទាំងនោះ​បាន​យក​លេស​ថា ដឹក​លើស​ចំណុច និង​ពេលខ្លះ ទៀត​អត់​ខុស​ឲ្យ​តែ​ដឹង​ថា រថយន្ត​តាក់ស៊ី​ហៅ​សុំ​ប្រាក់​តែម្តង​។ អ្នក​រត់​តាក់ស៊ី ផ្សេងទៀត​បាន​រៀបរាប់​ដូចគ្នានេះដែរ​។

នេះគ្រាន់តែ​ជា​ការអះអាង របស់​អ្នកតាក់ស៊ី​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ កម្ពុជាថ្មី​មិន​ទាន់​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​ប្រធាន​ផ្សារ​ ឬ តំណាង​ផ្សារ​នៅ​ឡើយ​ទេ​៕
ដោយ ៖ ស្រីរ័ត្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services